កូរ៉េខាងជើងដូរយុទ្ធនាការប្រឆាំងអាមេរិកទៅការពង្រីកសេដ្ឋកិច្ច

បដាថ្មីលើកឡើងនៅកូរ៉េខាងជើងបង្ហាញពី សន្តិភាពនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច(រូបពី BBC)

កូរ៉េខាងជើង​ចាប់ផ្តើមផ្លាស់ប្តូរយុទ្ធនាការប្រឆាំងអាមេរិក​ ទៅជាយុទ្ធនាការធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចប្រទេសរីកចម្រើន​វិញ។​

នៅក្នុងប្រទេសកូរ៉េខាងជើងកន្លងមកមានការដាក់បដាតាមផ្លូវនឹងទីតាំងសំខាន់ៗ បង្ហាញពីរូបភាពនិងខ្លឹមសារអក្សរ ច្បាំង សម្លាប់ ទាហានអាមេរិក និងប៉ុនប៉ងរំលាយប្រទេសសម្ព័ន្ធអាមេរិកពីរទៀតគឺជប៉ុន និងកូរ៉េខាងត្បូង។

ប៉ុន្តែបើតាមការចុះផ្សាយរបស់BBCនៅថ្ងៃនេះ បានបញ្ជាក់ថា អ្នកទេសរចរដែលបានទៅដល់កូរ៉េខាងជើងបញ្ជាក់ថា នៅទីនោះមិនមានបដាដូចអតីតកាលនោះទេគឺមានតែបដា បង្ហាញពីសន្តិភាពនិងការអភិវឌ្ឍន៍ ដើម្បី ជំរុញឲ្យសេដ្ឋកិច្ ចមានការរីកចម្រើន។​

ការផ្លាស់ប្តូរជំហរនេះ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង ជួបមេដឹកនាំកូរ៉េខាងត្បូងកាលពីថ្ងៃទី២៧ខែមេសា និងបានជួប ជា មេដឹកនាំអាមេរិក​កាលពីថ្ងៃទី១២ខែមិថុនា។ ក្នុងជំនួបនោះ​កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក​ជំរុញឲ្យកូរ៉េខាងជើង លុប ចោលកម្មវិធីអាវុធនុយក្លេអ៊ែ ដើម្បីរក្សាសន្តិសុខ សន្តិភាពនៅក្នុងតំបន់ ហើយប្រទេសទាំងនោះ ធានាជួយ ជំរុញ ឲ្យ សេដ្ឋកិច្ចរបស់កូរ៉េខាងជើងមានការរីកចម្រើន។​

ទោះយ៉ាងណារហូតដល់ពេលនេះ ទណ្ឌកម្មនៅលើប្រទេសកូរ៉េខាងជើងនៅតែមាន ដោយសារមិនទាន់មានការប្រ កាសជាផ្លូវការណាមួយថា កូរ៉េខាងជើងព្រមរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ