អគ្គីភ័យ​ឆាប​ឆេះ​បំផ្លាញ​ផ្ទះពលរដ្ឋ ២២​ខ្នងនៅបឹងទំពុន

រូបភាពពីអគ្គស្នងការនគរបាលជាតិ

យ៉ាង​ហោច​ណាស់​ផ្ទះប្រជាពលរដ្ឋ ៣១​គ្រួសារ ស្ថិត​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ត្រូវ​បាន​ខូច​ខាត​ទាំង​ស្រុង ក្រោយ​អគ្គីភ័យ​ឆាប់​ឆេះ​នៅ​ព្រឹក​ថ្ងៃ​នេះ។ នេះ​បើតាម​របាយការណ៍​របស់​នគរបាល​ជាតិ។

នគរបាលជាតិ បាន​ចុះ​ផ្សាយ​ថា អគ្គីភ័យនោះ បានកើតឡើងនាព្រឹកព្រលឹមថ្ងៃ​នេះនៅភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ដោយថា អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

បើតាមការចុះផ្សាយដដែល អគ្គីភ័យនោះបានឆាប់ឆេះទាំងស្រុងនូវផ្ទះពលរដ្ឋ​ ២២​ខ្នងដែលសង់ជាប់គ្នា​ៗ ប៉ុន្តែ មិនបណ្ដាលឲ្យមានមនុស្សស្លាប់នោះទេ។

តាមការចុះផ្សាយដដែល ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ ២៧គ្រឿង និងបានពន្លត់ឲ្យរលត់ជាអស់ នៅវេលាម៉ោង ៦និង២០នាទីព្រឹក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ