បញ្ជាការដ្ឋាន​អង្គរក្ស​លោក ហ៊ុន សែន ចល័ត​ទ័ព​ទៅ​បាត់ដំបង តែ​ប្រាប់​កុំ​ឲ្យពលរដ្ឋ​ភ្ញាក់​ផ្អើល

លោកឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន ថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ២០១៧ (រូបភាព៖ FN)

បញ្ជាការដ្ឋានអង្គរក្សលោក​នាយករដ្ឋមន្រ្តី ហ៊ុ​ន សែន បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​ចល័ត​កង​ទ័ព និង​សម្ភារៈ​សឹក​នៅ​ឆ្លង​កាត់តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៥ ប៉ុន្តែ បាន​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ព្រួយ​បារម្ភ និង​ភ្ញាក់​ផ្អើល។

ក្នុង​សេចក្ដីជូនដំណឹងកាល​ពីថ្ងៃទី២១ ខែមិថុនា ​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព លោក ហ៊ីង ប៊ុនហៀង និង​ជា​មេ​បញ្ជាការដ្ឋានអង្គរក្ស​លោក ហ៊ុន សែន ផង​នោះ បាន​ឲ្យ​ដឹង​ថា បញ្ជាការដ្ឋាន​អង្គរក្ស​ បាន​ចល័ត​កម្លាំង​យោធា និង​សម្ភារៈ​សឹក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ថា ដើម្បី​ចូល​រួម​ព្ុហយាត្រា​នៅ​បញ្ជាការ​យោធភូមិភាគ​ទី​៥ ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់ដំបង។

ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល​នោះ លោក ហ៊ីង ប៊ុនហៀង បាន​បញ្ជាក់​បន្ថែម​ថា ពិធីព្យុហយាត្រានោះ ជា​ផ្នែក​មួយ​នៃ​ពិធីរំឭក​ខួបអនុស្សាវរីយ៍លើកទី​៣០ នៃថ្ងៃកំណើតយោធភូមិភាគទី៥ នោះនៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា​សប្ដាហ៍ក្រោយ​នេះ ហើយ​កម្លាំង​យោធា និង​សម្ភារៈ​សឹក នឹង​ត្រូវ​ដឹកជញ្ជូន​ត្រឡប់​មក​បញ្ជាការដ្ឋាន​អង្គរក្ស​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​វិញ បន្ទាប់​ពី​កម្មវិធី​ចប់។

បញ្ជាការដ្ឋានអង្គរក្ស បាន​ប្រាប់ទៅ​អាជ្ញាធរ និង​ពលរដ្ឋនៅភ្នំពេញ ខេត្តកណ្ដាល និង តាមបណ្ដោយផ្លូវជាតិលេខ ៥ កុំឲ្យមានការភ្ញាក់ផ្អើល ចំពោះ​ការ​ចល័ត​កម្លាំង​យោធា និង​សម្ភារៈ​សឹក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ