មជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក់ ដាំស្មៅផ្អែមម្យ៉ាង ទ្រទ្រង់ជីវភាពមន្រ្តីចូលនិវត្ត

រូបភាព៖ ហ្វេសប៊ុក HENG Ratana (ហេង រតនា ប្រធាន​មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា)

ថ្លែងប្រាប់​អ្នកយកព័ត៌មាន VOD តាម​ទូរស័ព្ទ​នៅ​ព្រឹកថ្ងៃអង្គារនេះ លោក ចែម សម្បត្តិ ប្រធានមណ្ឌលអភិវឌ្ឍសហគមន៍ស៊ីម៉ាក់មរតកតេជោ និងជាវិស្វករកសិកម្មមានប្រសាសន៍ថាមូលហេតុនៃការដាំ​​ស្មៅ Sorghum នេះគឺ​អាច​នឹង​ជួយដល់​ជីវភាព​​ និង​អនាគត​របស់​មន្រ្តី​របស់ខ្លួន​ផងដែរ។

មន្ដ្រីចូលនិវត្តន៍គាត់ទៅចូលរួមជាមួយដែរ គាត់បានប្រាក់ ជាផលប្រចាំថ្ងៃរបស់គាត់ ហើយប្រសិនគម្រោងដាំស្មៅនេះកើនឡើងធំទៅ គាត់អាចយកជំនាញដែលបានរៀនទៅអនុវត្ត ដូច្នេះគាត់បានចូលរួមរហូត

លោក ចែម សម្បត្តិ ប្រធានមណ្ឌលអភិវឌ្ឍសហគមន៍ស៊ីម៉ាក់

បើ​តាមលោក ចែម សម្បត្តិ ​នៅក្នុងគម្រោងមួយនេះ មានអ្នកជំនាញបច្ចេកទេសពីជប៉ុនចំនួន២រូបចូលរួម និងអ្នកជំនាញខ្មែរមួយរូប និងមានអ្នកជំនាញជប៉ុន ខ្មែរច្រើនរូបទៀតតាមផ្នែកនីមួយៗ មិនតែប៉ុណ្ណោះក៏មានការចូលរួមពីក្រសួងកសិកម្មផងដែរ។

នៅគម្រោងសាកល្បងនេះមានការចូលរួមពីមន្ដ្រីចូលនិវត្តន៍ចំនួន៥រូប មន្រ្ដីដែលមានសុខភាពល្អ អាចកាន់ម៉ាស៊ីន កាន់អេស្កាវេទ័រ  សុទ្ធតែជាមន្ដ្រីចាស់ៗ ទាហាន អ្នកធំៗពីដើម

លោក ចែម សម្បត្តិ ប្រធានមណ្ឌលអភិវឌ្ឍសហគមន៍ស៊ីម៉ាក់

តាមរយៈគណនីផេកហេ្វសប៊ុករបស់លោក ហេង រតនា ប្រធាន​មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ឲ្យដឹងថា ក្រោយពីការសាកល្បងផលិតស្មៅ Sorghum អស់រយៈពេល៣ឆ្នាំមក នៅក្នុងអាណត្តិ២០១៨នេះ មណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ បានចាប់ផ្ដើមផលិតកម្មជំហានទី១ នៅក្នុងការដំាដុះស្មៅប្រភេទនេះសម្រាប់ចែកចាយទៅកាន់ទីផ្សារ។ លោកក៏បានលើកឡើងថា វាជាការកសាងមនុស្សឲ្យមានធនធានបន្ដទៀត ពិសេសមន្រ្ដីចូលនិវត្តន៍។

ស៊ីម៉ាក់កំពុងដាំស្មៅ Sorghum នៅក្នុងដីមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់ ដែលឋិតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងក្នុងទំហំដី១៥ហិចតា។

យោងទៅតាមវេបសាយ National Sorghum Producers នៅសហរដ្ឋអាមេរិកអាមេរិចខាងត្បូងនិងអូស្ត្រាលី គ្រាប់ធញ្ញជាតិឬស្មៅផ្អែមប្រភេទនេះ ត្រូវបានប្រើប្រាស់ជាប្រពៃណីជាចំណីសត្វចិញ្ចឹម និង នៅក្នុងការដាំរុក្ខជាតិអេតាណុល។

យោងតាម​គេហទំព័រឈ្មោះ sorghumgrowers.com ឲ្យដឹងថា នៅក្នុងស្ដុកអាហាររបស់សត្វ Sorghum ត្រូវបានប្រើប្រាស់ជាចំណីនៅក្នុងឧស្សាហកម្មបសុបក្សី (មាន់ ទា ក្ងាន…) សត្វគោ និងជ្រូក។ មួយចំនួនធំនៃ Sorghum អាមេរិកក៏ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្ដរជាតិដែលជាកន្លែងដែលវាត្រូវបានគេប្រើសម្រាប់ចំណីសត្វ និងការប្រើប្រាស់ផ្សេងទៀត។ ផលិតកម្ម Sorghum នៅសហរដ្ឋអាមេរិច ត្រូវបានដាំនៅលើទំហំដីប្រហែល ៥.៦ លានហិចតានៅឆ្នាំ ២០១៧៕

រូបភាព៖ ហ្វេសប៊ុក HENG Ratana (ហេង រតនា ប្រធាន​មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា)

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ