លោក​នាយក​រដ្ឋ​មន្ត្រីថា​ភរិយារបស់លោក​មាន​ជំងឺ​

លោក ហ៊ុន សែន បានអញ្ជើញកាត់ឬសសីមា សម្ពោធសមិទ្ធផល និងស្រោចស្រព ព្រះសុគន្ធវារី ប្រគេនព្រះសង្ឈ នៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ព្រឹកថ្ងៃទី ២៦ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បាន​ថ្លែងជា​សាធារណៈ​ថា ភរិយារបស់លោក គឺលោកស្រី​ ប៊ុន រ៉ានី បានលុបចោលគម្រោង​ចូលរួម​ពិធី​បញ្ចុះ​ឬស​​សីមា​ព្រះ​វិហារ ​នៅ​ខេត្ត​កណ្តាល​នៅ​ថ្ងៃ​នេះ ដោយ​សារ​​លោកស្រី​កំពុង​មាន​ជំងឺ។

លោកហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធីបញ្ចុះឫសសីមាព្រះវិហារធម្មយុត្តិនិកាយ​មួយ​ក្នុង​ខេត្ត​កណ្តាល​នៅ​ថ្ងៃ​អង្គារ៍ ទី​២៦ មិថុនា​នេះថា​ លោក​ស្រី​ប៊ុនរ៉ានី ដែល​នឹង​គ្រោង​មក​ជាមួយ​លោក​ក្នុង​ពិធីនេះ​បាន​ផ្លាស់ប្តូរវិញ​ដោយ​សារ​បញ្ហា​សុខភាព​របស់​លោក​ស្រី ដែល​មិន​អាច​ឲ្យ​លោក​ស្រី​ចេញ​មក​ជា​មួយ​លោក​បាន។

មិន​ជា​ធ្ងន់​ទេ! គាត់​នៅ​តែ​ដួស​បាយ​ឲ្យ​ខ្ញុំ​ករុណា​ខ្ញុំ​ទទួល​ទាន​បាន​ហ្នឹង ក៏​ប៉ុន្តែ​វា​ជាធម្មតាទេមាន​ជំងឺ​នេះ មាន​ជំងឺ​នោះ បាន​ជា​ខ្ញុំ​ករុណា​ខ្ញុំ​មិន​សូវបានដើរ​ជា​មួយ​ប្រពន្ធ​ទេ​ឥឡូវ​នេះ។ […] គាប់​ជួន​ថ្ងៃ​នេះ​ត្រូវ​មក​ណា សម្លៀក​បំពាក់​គ្រោង​មក​អស់​ទៅ​ហើយ។ តែ​គាត់​មាន​បញ្ហា​…. មិន​ដឹង​គាត់​ទទួល​ទានអីបាន​ទៅ​ជា​អញ្ចឹងទៅ! អញ្ចឹង​ទេ​បានជាសុំ​អភ័យ​ទោស​ផង។ ថា ម៉ិច​ទៅ​វត្តមហានិកាយ​ទៅ​ពីរនាក់ ដល់​វត្ត​ធម្មនិកាយ​មក​តែ​ម្នាក់​ អញ្ចឹងទេ​មិន​មែន​ជា​រឿង​រើស​អើង​អី​ទេ សុំ​អភ័យ​ទោសចំពោះ​ការ​អាក់​ខាន​របស់​គាត់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ទោះ​ជា​យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់​ថា​ភរិយា​របស់​លោក​កំពុង​មាន​ជំងឺ​អ្វី​នោះ​ទេ។

លោក​ស្រី​ប៊ុនរ៉ា​នី ហ៊ុន​សែន ដែល​បច្ចុប្បន្ន​មាន​អាយុ​៦៤​ឆ្នាំ កាល​ពី​ចុងឆ្នាំ​២០១៧ ត្រូវ​បានលោក​នាយក​រដ្ឋ​មន្ត្រី ថ្លែង​ថាបាន​​ធ្លាក់​ខ្លួន​ឈឺ​ម្តង​រួច​មក​ហើយ តែ​មិន​ធ្ងន់​ធ្ងរ​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ