លោក​ ស ខេង​​ សសើរ​មន្ត្រី​ចាប់​គ្រឿង​ញៀន​១២០​គីឡូក្រាម​នៅ​ស្ទឹងត្រែង​

គ្រឿងញៀនដែលរឹបអូសបាន ១២០ គីឡូក្រាម (រូបភាព៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល)

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង សរសើរនាយនាយរងនិង​មន្រ្តី​ប៉ុស្តិ៍នគរបាល​ច្រកទ្វា​ព្រំដែនអន្តរជាតិត្រពាំងក្រៀលថា ​មាន​ប្រាជ្ញាឈ្លៀសវៃក្នុងការ​បង្ក្រាបការ​ដឹកជញ្ជូន​គ្រឿងញៀន។​

នគរបាល​ច្រកទ្វា​ព្រំដែនអន្តរជាតិត្រពាំងក្រៀល បានចាប់ខ្លួន​ជនសង្ស័យ៣នាក់ និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ ហៅម៉ាទឹកកក១២០គីឡូក្រាម​កាលពី​ថ្ងៃទី២៦ខែ​មិថុនានេះ ត្រង់ចំណុច​ច្រកទ្វា​ព្រំដែនអន្តរជាតិ​ត្រពាំងក្រៀល។

លោក ស ខេង​ លើកឡើង​ក្នុង​លិខិត​សសើរកាលពី​ថ្ងៃពុធម្សិលមិញ​ថា នគរបាល​ច្រកទ្វា​ព្រំដែនអន្តរជាតិត្រពាំងក្រៀលមានស្នាដៃយ៉ាងធំធេង ក្នុងការ​បង្រ្កាបករណី​ដឹកជញ្ជូន​គ្រឿងញៀនដ៏ធំ។ បើតាមលិខិតដដែល លោក​ ស ខេង​​ ចាត់​ទុក​ការ​បង្រ្កាបការ​ជួញដូរ​គ្រឿងញៀន​នេះ ជាការ​រួម​ចំណែក​ទប់ស្កាត់ការ​បង្កគ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋដែល​លួចលាក់​​ប្រើ​ប្រាស់គ្រឿងញៀន។​

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដុតបំផ្លាញគ្រឿងញៀនចំនួន៦៤គីឡូក្រាមកាលពី​ថ្ងៃអង្គារ​សប្តាហ៍នេះ គឺ​ថ្ងៃតែមួយដែល​នគរបាល​ច្រកទ្វា​ព្រំដែនអន្តរជាតិត្រពាំងក្រៀលចាប់​បាន​ថ្នាំញៀនចំនួន​១២០គីឡូក្រាម​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ