ពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុងថា មិនត្រឡប់ទៅស្រុកបើគ្មានដំណោះស្រាយដីធ្លី

ពលរដ្ឋមកពីខេត្តកោះកុង ទោតវ៉ានៅក្រសួងដែនដី (រូបភាព៖ លឹម តូនីតា)

ប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តកោះកុង អះអាងថា ពួកគេនឹងមិនត្រឡប់ទៅស្រុកវិញទេ បើក្រសួងរៀបចំដែនដីមិនព្រមដោះស្រាយបញ្ហាដីធ្លីទៅតាមការទាមទាររបស់ពួកគេ បើទោះបីជាអភិបាលខេត្តបានស្នើសុំប្រជាពលរដ្ឋទាំងអស់ត្រឡប់ទៅដោះស្រាយនៅខេត្តក៏ដោយ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអភិបាលខេត្តកោះកុង  លោកស្រី មិថុនា​​​ ភូថង​​​បានចេញសេចក្ដីជូនដំណឹងមួយ កាលពីមិ្សលមិញ ថា ក្រុមការងារថ្នាក់េខេត្តនឹងចុះផ្ទាល់ដល់ទីតាំងដី ដើម្បីវាស់វែង និងបែងចែកឡូត៍ជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៨។ សេចក្ដីជូនដំណឹងនោះក៏បានស្នើឲ្យប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជាមួយនឹងក្រុមហ៊ុន koh Kong Plantation co,.Ltd និងក្រុមហ៊ុន Koh Kong sugar Industry Co,.Ltd ទាំងពីរស្រុក មានស្រុកបុទុមសាគរ និងគីរីសាគរ ចូលរួម ប៉ុន្តែមិនចូលរួមខេត្តមិនទទួលខុសត្រូវឡើយ។

ប៉ុន្តែពលរដ្ឋម្នាក់ដែលមកតវ៉ានៅមុខក្រសួងដែនដី អ្នកស្រី ស គីមថុន បានប្រាប់អ្នកសារព័ត៌មានថា  ពួកគាត់មិនព្រមត្រឡប់ទៅស្រុកវិញ ដោយសារ ពួកគាត់គ្មានជំនឿទៅលើអាជ្ញាធរខេត្ត ខណៈដែលការដោះស្រាយមិនដូចតាមការទាមទាររបស់ពួកគាត់។

មូលហេតុដែលខ្ញុំឡើងមកតវ៉ាសាជាថ្មីដោយសារតែក្រុមការងារខាងវាស់វែងសុរិយោដីខេត្តគាត់នឹងបានចុះមកវាស់វែង ប៉ុន្ដែមិនទាន់ដល់ក្រុមខ្ញុំទេ គ្រាន់ថាបានខាងក្រសួងដែនដីបានរៀបចំក្រុមការងារចខាងខេត្ត ចុះកាត់ដីជូនពួកខ្ញុំតែគាត់មានពីរចំណុច គាត់បានវាស់រួចហើយ ប៉ុន្ដែគាត់ចង់ប្ដូរដីឲ្យពួកខ្ញុំវិញ ឲ្យយកដីចំណុចទីពីរ តែពួកខ្ញុំនៅប្រចាំដីទីមួយ គោលការទីមួយដដែល ឥលូវពួកខ្ញុំកើតទុកមិនសុខចិត្តក៏ឡើងមកតវ៉ាម្ដងទៀត

ពលរដ្ឋម្នាក់ដែលមកតវ៉ានៅមុខក្រសួងដែនដី អ្នកស្រី ស គីមថុន

ពលរដ្ឋដដែលបានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មិនទទួលយកការដោះស្រាយអាជ្ញាធរខត្តកោះកុងទៀតទេ ដោយសារតែ ពួកគាត់អស់ជំនឿទៅលើអាជ្ញាធរ។

អ្នកស្រី គីមថន បានបន្ថែមថា៖ «ខ្ញុំមិនទទួលយកទេលិខិតហ្នឹងព្រោះអីច្រើនលើកច្រើនសារពេកហើយដែលភរពួកខ្ញុំពួកខ្ញុំមិនអាចទទួលយកបានទេ មិនថាមិនទទួលយកទេប៉ុន្ដែពួកខ្ញុំនៅទីនេះនៅចាំទទួលយកសំណងសិនដីចាំពេលក្រោយក៏បានព្រោះខែនេះ ខែវស្សាហើយ សុំសំណង ៣០០០ ដុល្លាហ្នឹងសិន»

ពលរដ្ឋម្នាក់ទៀតលោក ថឹម ប៉ុន្នី លើកឡើងដែរថា  ពួកគាត់ឡើងមកតវ៉ានៅភ្នំពេញជាថ្មីនេះ ដោយសារ គ្មានដំណោះស្រាយដីធ្លី។

លោកប៉ុន្នី បានលើកឡើងថា៖ «ហេតុអីបានជាពលរដ្ឋចង់ឡើងមកភ្នំពេញដោយសារមានក្ដីសង្ឃឹមដោះដូរដីធ្លីមិនសមតាមបំណង មិនមមែនអ្នកណាហៅឡើងមកទេ បើសិនមិនបានដោះស្រាយឲ្យប្រជាពលរដ្ឋ បើសំណងទីមួយជាលុយនៅទីក្រុងភ្នំពេញ នៅទីក្រុងភ្នំពេញនេះជាលុយ ដី ដើម្បីទៅកាត់ឡូត៍នៅ​ថ្ងៃក្រោយឲ្យមានក្រដាសកាន់កាប់ប្លង់​​តាមរយៈគ្រួសារអានឹងបងប្អូនទើបព្រម តែលុុយត្រូវដោះស្រាយនៅក្នុងភ្នំពេញ គាត់ថាមិនទាមទារសុំលុយទេ លុយនេះគឺលុយជំពាក់ថ្លៃសំណងរបស់ប្រជាពលរដ្ឋ។»

អភិបាលរងខេត្តកោះកុងលោក អន ភិរៈ មានប្រសាសន៍ថា  អាជ្ញាធរកំពុងធ្វើការដោះស្រាយចំពោះរឿងនេះ។ លោកស្នើឲ្យប្រជាពលរដ្ឋត្រឡប់ទៅខេត្តវិ ដើម្បីដោះស្រាយ។

បាទមានតែឲ្យគាត់ត្រលប់មកវិញមក បាទពីព្រោះយើងមិនមែនដោះស្រាយដីនៅភ្នំពេញទេ ទីតាំងដីនៅខេត្តកោះកុង ស្រុកស្រែអំបិលណាស់ ហើយដល់យើងពិនិត្យមើលដីអី ស្រួលបួលហើយ បានក្រុមការងារគេ ប្រគល់លុយឲ្យយើង សន្យាយ៉ាងមិច គេធ្វើគេមាននិតិវិធិីគេធ្វើតើយើងគិតថា ៣០០០ បើមួយគ្រួសារបើថាច្រើនក៏មិនច្រើន បើតិចក៏មិនតិចដែរ បើគិតជាគ្នាច្រើនវិញ ៣១៧ គ្រួសារយើងគុណមើល ប៉ុន្មានលានដុល្លា

អភិបាលរងខេត្តកោះកុងលោក អន ភិរៈ

ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគេឡើងមកតវ៉ានៅរាជធានីភ្នំពេញនេះចំនួន ៥ លើមកហើយ។ ពលរដ្ឋអះអាង ពួកគាត់​​មាន​វិវាទដីធ្លីជាមួយ​ក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងKoh Kong Sugar Industry Co., Ltd. តាំងពីឆ្នាំ ២០០៨មកម៉្លេះ ហើយរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយ។

ពលរដ្ឋមកពីខេត្តកោះកុង ទោតវ៉ានៅក្រសួងដែនដី (រូបភាព៖ លីម តូនីតា)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ