អគ្គ​នាយកដ្ឋាន​កាំកុងត្រួល​ថា​មាន​អ្នក​បន្លំ​ខ្លួន​ជា​មន្ត្រី​ទារ​លុយ​តាម​ស្ថានីយ៍​ប្រេង​

តម្លៃប្រភេទសាំងនៅស្ថានីយ៍កាល់តិច ថ្ងៃទី ២៤ ឧសភា ២០១៨

អគ្គនាយកដ្ឋានកាំកុងត្រួលព្រមានចាត់វិធានការច្បាប់​លើបុគ្គលដែលបន្លំ​យកឈ្មោះមន្ត្រីស្ថាប័ននេះ ដើរទារប្រាក់ពីម្ចាស់ស្ថានីយ/ដេប៉ូលក់ប្រេងឥន្ធនៈទូទាំងរាជធានី/ខេត្ត។

ក្នុងលិខិត​របស់​អគ្គនាយកដ្ឋានកាំកុង​ត្រូល​ចុះផ្សាយ​កាលពីថ្ងៃទី២៨ខែមិថុនាម្សិលមិញ បានឲ្យដឹងថា កន្លងមក​អគ្គនាយកដ្ឋានកាំកុងត្រូល បានចុះ​​ត្រួតពិនិត្យ​ឃើញថា ម្ចាស់​ស្ថានីយ/ប្រេងឥន្ធនៈទូទាំងប្រទេសមានភាពមិនសមស្រប​ចំពោះការ​ចរាចរ ចែកចាយ លក់ប្រេងឥន្ធ​នៈទាំងផ្នែកបរិមាណ គុណភាព និងការប្រកាសបន្លំពីម្ចាស់ស្ថានីយជាដើម​។

ដើមចមទាំងនេះ​ ធ្វើឲ្យ​ជនខិលខូចមួយចំនួនបានឆ្លៀតបន្លំខ្លួន ឬប្រើប្រាស់តួនាទីជាមន្ត្រីកាំកុងត្រូល​ ដើរទារប្រាក់ពីម្ចាស់ស្ថានីយ/ដេប៉ូលក់ប្រេង​ឥន្ធនៈ ដោយអះអាងថា ជាថ្នូរជួយដោះស្រាយបញ្ហា​ ឬជួយសម្រប​សម្រួល​​លើបាតុភាពណាមួយ​ជាដើម។ ករណីនេះ អគ្គនាយកដ្ឋានកាំកុងត្រូល ប្រាប់ទៅម្ចាស់ស្ថានីយជួយរាយការណ៍ទៅស្ថាប័នកាំកុងត្រូល​ ឬសាខាកាំកុងត្រូលទូទាំងរាជធានី/ខេត្ត ដើម្បី​ ចាត់វិធានការច្បាប់លើជនខិលខូចទាំងនោះ។

អ្វីដែលគួរឲ្យកត់សំគាន់ក្នុងលិខិតនោះបានបញ្ជាក់ថា រៀងរាល់ប្រតិបត្តការការងារ មន្ត្រីជំនាញរបស់កាំកុងត្រូលតែងតែប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័ត បំពាក់ដោយសម្ភារឧបករណ៍ម៉ាស៊ីនវិភាគ រួមទាំងសំលៀកបំពាក់ជាឯកសណ្ឋានការងារ និងមានលិខិតបញ្ជាក់បេសកកម្មត្រឹមត្រូវ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ