ធនាគារជាតិរំឭកឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះស្ថាប័នផ្តល់កម្ចីខុសច្បាប់

ធនាគារជាតិកម្ពុជា

ធនាគារជាតិកម្ពុជាបានរំឭកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបញ្ហាបំណុល​និងការគៀបសង្កត់ផ្សេងៗដោយថា បច្ចុប្បន្នមានស្ថាប័នផ្តល់ប្រាក់កម្ចីមួយចំនួន​ដែលមិនមានការទទួលស្គាល់ដោយច្បាប់ កំពុងតែធ្វើសកម្មភាព។​

ក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី ២៩​ ខែ មិថុនា ម្សិលមិញស្ដីពីផលវិបាកនៃការប្រើប្រាស់កម្ចីខុសច្បាប់ ដោយ​ធនាគារជាតិឲ្យប្រុងប្រយ័ត្នបន្ទាប់ពី​កត់សម្គាល់ឃើញមានក្រុមហ៊ុនឯកជន​ផ្សព្វផ្សាយតាមបណ្ដាញសង្គម និង​ចែក​ខិតប័ណ្ណ ឬផ្ញើសារតាមទូរសព្ទជាដើម។

បើតាមសេចក្ដីប្រកាសព័ត៌មាននោះធនាគារជាតិព្រមានថាការទទួលកម្ចីខុសច្បាប់ អតិថិជនអាចប្រឈមនឹង បំណុលវ័ណ្ឌក ដោយសារអត្រាការប្រាក់ និង កម្រៃសេវាផ្សេងៗខ្ពស់យ៉ាងខ្លាំងជាងគ្រឹះស្ថានដែលស្របច្បាប់។

បន្ថែមលើនោះធនាគារជាតិបន្តថាអតិថិជនក៏អាចប្រឈមមុខនឹងការគំរាមកំហែង គៀបសង្កត់ គ្រោះថ្នាក់ ឬ​រូបភាព​ផ្សេងៗ ដើម្បីបង្ខំឲ្យសងប្រាក់ដើម ការប្រាក់ និង ប្រាក់ពិន័យដែលមិនសមហេតុផលទៅក្រុមហ៊ុនវិញ ចំណែក​ឯទ្រព្យធានារបស់អតិថិជនអាចត្រូវបានក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់រឹបអូសដោយពុំឆ្លងកាត់ការ​សម្រេចពី​តុលាការជាដើម។

ទោះបីជាយ៉ាងណាទាក់ទងនឹងបញ្ហានេះ ធនាគាជាតិថាបានកំពុងស្នើសុំការសហការពីអាជ្ញាធរពាក់ព័ន្ធដើម្បីចាត់​វិធានការតាមផ្លូវច្បាប់ទៅលើក្រុមហ៊ុន ឬអ្នកផ្ដល់កម្ចីខុសច្បាប់គ្រប់រូបភាពទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ