តុលាការកំពូលសម្រេចបន្តឃុំខ្លួនលោក គឹម សុខ

អាជ្ញាធរនាំខ្លួន លោក កឹម សុខ មកកាន់សាលាដំបូងកាលពីពេលកន្លងទៅ (រូបភាព FN)

តុលាការកំពូលកាលពីថ្ងៃសុក្រម្សិលមិញ បានសម្រេចឲ្យបន្តឃុំខ្លួនលោក គឹម សុខ អ្នកស្រាវជ្រាវនិងវិភាគបញ្ហាសង្គម ពាក់ព័ន្ធលោកចោទថា គណបក្សកាន់អំណាចស្ថិតនៅពីក្រោយឃាតកម្មលើលោកកែម​ ឡី។​

ក្រោយការបើកសវនាការកាលពីម្សិលមិញ ចៅក្រមសម្រេចតម្កល់សាដីកា កាត់ទោសលោក គឹម សុខ ហើយជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។​ លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានី​សម្រេចឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ហើយពេលនេះលោកស្ថិតនៅក្នុងពន្ធនាគារ១៦ខែហើយ។​

លោកគឹម សុខ ធ្លាប់អត្ថាធិប្បាយចោទគណបក្សកាន់អំណាចថា នៅពីក្រោយករណីសម្លាប់លោក កែម ឡី ហើយក៏ថា បក្សកាន់អំណាចមានរៀបចំក្រុមដើម្បីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។ តុលាការបានចោទប្រកាន់លោក គឹម សុខ​ពី​បទ​ចោទ​ញុះ​ញង់​ឱ្យ​ប្រព្រឹត្ត​​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​បរិហារកេរ្ត៍​ជា​សាធារណៈ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ