អាមេរិក​បន្ត​ដាក់​កម្ពុជា​ជា​ប្រទេស​ជួញ​ដូរ​មនុស្ស​​

អ្នករងគ្រោះពីការជួញដូរទៅរៀបការជាមួយបុរសចិន។ រូបពីហ្វេសប៊ុកអង្គការCCPCR

អ្នករងគ្រោះពីការជួញដូរទៅរៀបការជាមួយបុរសចិន។ រូបពីហ្វេសប៊ុកអង្គការCCPCR

រដ្ឋាភិបាល​អាមេរិក​បាន​ចាត់​ថ្នាក់​បែប​នេះ​នៅ​ក្នុង​របាយការណ៍​ស្ដី​ពី​ការ​ជួញ​ដូរ​មនុស្ស​ឆ្នាំ​២០១៨ ដែល​ចេញ​ដោយ​ក្រសួង​ការបរទេស​អាមេរិក​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា​កន្លង​មក​នេះ។

ក្នុង​របាយការណ៍​ដដែល​នេះ ក្រសួង​ការបរទេស​អាមេរិក​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​កម្រិត​ទី​២ ដែល​មាន​ន័យ​ថា រដ្ឋាភិបាល​កម្ពុជា​ពុំ​ទាន់​លុប​បំបាត់​ទាំង​ស្រុង​នូវ​ការ​ជួញ​ដូរ​មនុស្ស​នៅ​ឡើយ​ទេ បើទោះបី​ជា​ត្រូវ​បាន​រក​ឃើញ​ថា ប្រទេស​នេះ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​អនុវត្ត​តាម​ច្បាប់​នេះ​ហើយ។

ក្រសួង​ការបរទេស​អាមេរិក​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ដដែល​នោះ​ថា អំពើ​ពុក​រលួយ​ដ៏​រីក​រាល​ដាល​នៅ​ក្នុង​ប្រទេស​នេះ បន្ត​រារាំង​ដល់​ការ​អនុវត្ត​ច្បាប់ ដំណើរការ​​តុលាការ និង​ការ​ផ្ដល់​សេវា​ដល់​ជន​រង​គ្រោះ។

ក្រៅ​ពី​អំពើ​ពុក​រលួយ ក្រសួង​ការបរទេស​អាមេរិក បាន​លើក​ឡើង​បន្ត​ថា អាជ្ញាធរ​កម្ពុជា​ពុំ​បាន​ចេញ​សេចក្ដី​ណែនាំ​ផ្លូវ​ការ​ណា​មួយ​សម្រាប់​អនុញ្ញាត​ឲ្យ​​ប្រើ​ប្រាស់​បច្ចេកទេស​ស៊ើប​អង្កេត​ដោយ​សម្ងាត់​នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ឡើយ​ទេ។

បើ​តាម​របាយការណ៍​ដដែល​នោះ បញ្ហា​នេះ​ធ្វើ​ឲ្យរាំង​ស្ទះ​ដល់​សមត្ថភាព​ប្រតិបត្តិការ​របស់​មន្ត្រី ក្នុង​ការ​នាំ​យក​ជន​ល្មើស​ជួញ​ដូរ​មនុស្ស​ទៅ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់។

ទោះជាយ៉ាងណា ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ប្រសើរ​ជាង​ប្រទេស​ភូមា ឡាវ និង​ម៉ាឡេស៊ី ខណៈ​ដែល​ប្រទេស​ថៃ វៀតណាម និង​ឥណ្ឌូនេស៊ី នៅ​តែ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ពុំ​ទាន់​លុប​បំបាត់​បាន​ទាំង​ស្រុង​នូវ​ការ​ជួញ​ដូរ​មនុស្ស​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ