រដ្ឋាភិបាល​​ជួយ​​សង្គ្រោះ​​ពលរដ្ឋ​​ខ្មែរ​​១៤​​នាក់​​​​ពី​​ក្រៅ​​ប្រទេស​​រួម​​ទាំង​​កុមារ​​៣​​នាក់​​

រដ្ឋ​​មន្ត្រី​​ក្រសួង​​ការងារ​​កម្ពុជា​​និង​​ រដ្ឋ​មន្ត្រី​​ក្រសួង​​ធនធាន​មនុស្ស​​ម៉ាឡេស៊ី ​​ជួប​​ជជែក​​គ្នា​​នៅ​ទី​ក្រុង​​ភ្នំពេញ​​ស្តីពី​​កា​រ​​ព​ន្លឿ​ន​​យន្តការ​បណ្តុះបណ្តាល​​និង​គ្រប់គ្រង​​ពលករ​​ខ្មែរ​​ទៅធ្វើ​ការ​​នៅ​​ប្រទេស​​ម៉ាឡេស៊ី​​ នៅ​​ថ្ងៃ​​អង្គារ​ទី ២៣ មករា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស)

ពលរដ្ឋ​ខ្មែរ ១៤​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ ៣​នាក់​ផង​ដែរ ត្រូវ​បាន​ជួយ​សង្គ្រោះនៅ​ឯ​ក្រៅ​ប្រទេស និង​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​កាល​ពី​ចុង​ខែ​មិថុនា​កន្លងម​ក​នេះ។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ

ក្រសួង​ការបរទេស បាន​និយាយ​បន្ថែម​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា ពលករ​ខ្មែរ ៩​នាក់ ក្នុង​នោះមាន​ស្ត្រី ៤នាក់ និង​កុមារ ២​នាក់ ត្រូវ​បាន​​ជួយ​សង្គ្រោះ​បាន​នៅ​​ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​បញ្ជូន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ចាប់​ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​មក​នេះ។

ក្រសួង​ការបរទេស បាន​ឲ្យ​ដឹង​បន្ថែម​ថា ​ពលរដ្ឋ​ខ្មែរ ៥​នាក់​ទៀត ក្នុង​នោះ​មាន​កុមារ​ម្នាក់​ផង​ដែរ ត្រូវ​បាន​ជួយ​សង្គ្រោះ​បាន​នៅ​ក្នុង​ប្រទេស​ចិន និង​បញ្ជូន​ត្រឡប់មក​ប្រទេស​កំណើត​វិញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ក្រោយ​ពី​ត្រូវ​បាន​មេ​ខ្យល់​នាំ​ទៅ​រៀបការ​ដោយខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ចិន។

តាមរបាយការណ៍របស់ក្រសួងការបរទេសកម្ពុជា រយៈពេលជាង ៦ខែនៃដើមឆ្នាំ​២០១៧ អាជ្ញាធរកម្ពុជាបានជួយសង្រ្គោះនិងធ្វើមាតុភូមិនិវត្តន៍ ពលករខ្មែរចំនួន ៤៥០ នាក់។ ក្នុងនោះ បញ្ចូនមកពីប្រទេសថៃ មានចំនួន ១៧៨នាក់ ម៉ាឡេស៊ី ចំនួន១៣៤នាក់ វៀតណាម ចំនួន៦៨នាក់ មកពីឡាវ ចំនួន២៤នាក់ និងចំនួន ២២នាក់ផ្សេងទៀត បញ្ចូនមកពីប្រទេសចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ