អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ត្រូវ​ចាប់​ខ្លួន​និង​​ចោទ​​ប្រកាន់​នៅ​​ថ្ងៃ​​ពុធ​

លោក ណាជីប រ៉ាហ្សាក់ អតីតមេដឹកនាំ​ម៉ាឡេស៊ី (រូបភាព៖ វេបសាយបរទេស)

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ ត្រូវបានចាប់ខ្លួននិងអាច​ត្រូវ​​ចោទ​ប្រកាន់នៅថ្ងៃពុធស្អែកនេះ ជុំវិញបញ្ហា​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន SRC International ដែលជាអតីតអង្គភាពនៃមូលនិធិរដ្ឋាភិបាល 1Malaysia Development Berhad (1MDB) នេះបើតាមរ៉យទ័រ។

សេចក្តីថ្លែងការណ៍ ឲ្យដឹងបន្ថែមថា ក្រុមការងារផ្នែកស៊ើបអង្កេត បាន​ចាប់​ខ្លួន​លោក ណាជីប រ៉ាហ្សាក់ នៅគេហដ្ឋានរបស់លោកនៅរសៀលថ្ងៃអង្គារនេះ ពាក់ព័ន្ធរឿង​​អាស្រូវ​លុយ​រាប់​ពាន់​លានដុល្លារជាមួយ​ក្រុមហ៊ុន​​យុទ្ធសាស្ត្រអភិវឌ្ឍន៍​ 1MDB ដែលស្ថិតនៅក្រោម​ក្រសួងហិរញ្ញវត្ថុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ