រដ្ឋា​ភិ​បាល​​ចោទ​​អង្គ​ការ​​ឃ្លាំ​​មើល​​សិទ្ធិ​​មនុស្ស​អន្តរជាតិ​មួយ​​​​ថា​​ គាំ​​ទ្រ​​អ្នក​​ន​យោបា​យ​​ខ្មែរ​​ក្បត់​​ជាតិ​​

ក្រសួង​មហាផ្ទៃ

រដ្ឋាភិបាល ចោទអង្គការឃ្លាំ​សិទ្ធិមនុ​ស្សអន្តរជា​តិ Human Rights Watch ថា ជាអ្នកគាំទ្រអ្នកនយោបាយខ្មែរក្បត់ជាតិ ខណៈអ​ង្គ​​កា​​រ​​​នេះ​អំពា​វ​នាវ​​ទៅសហគមន៍អន្តរជាតិឲ្យដា​ក់​​​​ទ​​ណ្ឌ​កម្ម​លើ​ឧត្ដមសេនីយ៍កម្ពុជា ១២​រូប ដែល​អង្គការ​នេះ​ថា ជាខ្នងបង្អែកជំរុញឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងនៅកម្ពុជា។

អង្គការ Human Rights Watch កាលពីចុងខែមុន បាន​ចេញ​របាយការណ៍​មួយ​ ដោយ​បាន​អំពាវនាវទៅសហ​គមន៍​អន្ត​រជា​តិ​ ​ឲ្យ​​​​​ស៊ើ​ប​​​​អង្កេត​ ដើម្បីដា​ក់​ទណ្ឌក​ម្ម​​លើ​​ឧត្តម​​សេនីយ៍​ជាន់​​ខ្ពស់​ ១២​​នាក់​ នៃ​​កង​​កម្លាំ​ង​​ប្រដា​ប់​អា​​វុ​​ធជា​តិ​​​​ ដោយ​​ថា​ អ្នក​ទាំង​​​នោះជាកម្លាំ​​​ង​​ដ៏​​​រឹ​ង​​មាំការពារអំណាច​​​លោក​ ហ៊ុន សែន ជំរុញឲ្យមានការ​រំលោភសិទ្ធិមនុស្ស​ធ្ងន់​ធ្ងរ​នៅកម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១​៩​៧​៥​​មក​។

ឧត្តម​សេនីយ៍​ទាំង ​១២​រូប​ ដែល Human Rights Watch ស្នើឲ្យសហគមន៍អន្តរជាតិស៊ើបអង្កេតនោះ ​មានអគ្គមេ​បញ្ជាការ​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ លោក ប៉ុល សារឿន អគ្គ​មេបញ្ជាការ​រង​កង​ទ័ព ​លោក គន់ គីម មេបញ្ជា​ការ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេ​​ស​លោក សៅ សុខា មេ​បញ្ជាការ​រង​កង​រាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​​​ លោក រ័ត្ន ស្រ៊ាង ​មេ​បញ្ជាការ​កង​ពល​តូច​ពិសេស​ឆ​ត្រ​​យោង៩១១ លោក ចាប ភក្តី  អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​លោក នេត សាវឿន និងអគ្គ​ស្នងការ​រង​នគរបាល​ជាតិ​លោក សុខ ផល ​លោក ម៉ក់ ជីតូ និង​លោក ជួន សុវណ្ណ ជាដើម។

របាយការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី២៧មិថុនា បាន​បង្ហាញ​ឈ្មោះ​ឧត្តម​សេនីយកម្ពុជា​ចំនួន​១២​​នាក់ ​ដែល​ថា ​ជា​ឆ្អឹង​ខ្នង​បង្អែក​​នៃ​របប​នយោបាយ​ផ្តាច់​ការ​រំ​លោភ​សិទ្ធិ​មនុស្សដែល​ធ្វើ​ឲ្យ​ការ​គ្រប់​គ្រង​អំណាច​របស់​​លោក ហ៊ុន សែន កាន់​តែ​ផ្តាច់​ការ (រូបភាព៖ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សអន្តរជាតិ (Human Rights Watch))

ប៉ុន្តែ កាលពីថ្ងៃចន្ទម្សិលមិញ ក្រសួងមហាផ្ទៃ បាន​ចេញលិ​ខិតមួយថ្កោ​លទោស និងចាត់ទុក​របាយការណ៍នេះថា ជាឧបា​យ​កល​ទុច្ចរិត​របស់ក្រុមជនបរទេសមួយចំនួន  ដែលមានគំនិតគាំទ្រ​អ្នក​នយោបាយ​ខ្មែរ​ក្បត់​ជាតិ​ ក្នុងបំ​ណងបង្កឲ្យ​មានចលា​ចល បំ​ផ្លា​​​​ញសន្តិភាព និងសន្តិសុខ​របស់ប្រជាជនខ្មែរ។

អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch បាន​ស្នើឲ្យដាក់ទណ្ឌកម្មលើ​ឧត្ដមសេនីយ៍​ជាន់​ខ្ពស់​ទាំង ១២​រូប​នោះ បន្ទាប់ពីសហរដ្ឋអាមេរិក បាន​សម្រេចបង្កកទ្រព្យ​សម្បត្តិ​​លោក ហ៊ីង ប៊ុន​ហៀង មេ​បញ្ជាការ​កង​អង្គរក្ស​នាយករ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន ដោយ​ថា លោក ប៊ុនហៀង ​ជាបុគ្គលជាប់​​ពាក់ព័ន្ធទៅនឹងការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និង​ប្រព្រឹត្តអំពើពុករលួយ។

ទោះជាយ៉ាងណា ក្រសួងមហាផ្ទៃ បានរំឭកអង្គការឃ្លាំសិទ្ធិមនុស្សអន្តរជាតិ ដែលមានទីតាំងនៅសហរដ្ឋអាមេរិកមួយនេះឲ្យ​ឈ​ប់​​ជ្រៀ​ត​ជ្រែកអធិបតេយ្យភាពរបស់កម្ពុជា ឈប់ផលិតរបាយការណ៍ក្លែងក្លាយ ក្នុងបំណងញុះញ​ង់ធ្វើឲ្យ​ប៉ះពាល់ដល់កិត្តិ​យ​ស​កង​​​យោ​ធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ។

ក្រៅ​ពី​ក្រសួង​មហា​ផ្ទៃ លោក ហ៊ុន សែន ផ្ទាល់ ​បាន​ប្រតិកម្ម​ទៅ​នឹង​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ជំរុញ​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ប្រដាប់​អាវុធ​ទាំង ១១​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស ខណៈ​លោក​អះ​អាង​ថា កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ គាំទ្រ​លោក និង​ការពារ​រដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ