លោក​ ហ៊ុន សែន​ បង្ហាញ​​ជំនឿ​​​ថា​ ​​បក្ស​​​លោក​​​នឹង​បន្ត​​​ឈ្នះ​កា​រ​​បោះ​ឆ្នោ​ត​ទៀត​​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (កណ្ដាល) ព្រលែង​ព្រាប​នៅ​ក្នុង​ពិធី​រំលឹក​ខួប ៣៩​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា ដែល​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៨។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​បង្ហាញ​ជំនឿ​ចិត្ត​​ថា ​លោក​នឹង​នៅ​តែ​​កាន់​អំណាច​បន្ត​ទៀត​ ដោយ​ថា ​ក្នុង​កា​​លៈ​ទេសៈ​​ប​ច្ចុប្បន្ន​ គ្មាន​គណ​​បក្ស​​​​​ន​​​​យោ​​បាយ​ណាអា​ច​ប្រកួ​តប្រជែង​ឈ្នះ​​គ​ណ​​​ប​ក្ស​កាន់​អំណាច​របស់​លោក​នោះ​ឡើយ។​

គណបក្ស​នយោបាយ​ចំនួន ២០ បាន​ចុះ​ឈ្មោះ​រួច​រាល់​ហើយ​សម្រាប់​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​ចុង​ខែ​កក្កដា​នេះ ប៉ុន្តែ គ្មាន​ទេ​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង​ធំ​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន នោះ បន្ទាប់​ពី​អតីត​បក្ស​ប្រឆាំង​ដ៏​​ធំ​មួយ​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ​មុន និង​ហាម​ឃាត់​មិន​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ឆាក​នយោបាយ។

ក្នុ​ង​​​ពិ​ធី​ជំនួប​សំណេះ​សំណាល​ជាមួយ​កម្ម​ករ​ នៅស្រុ​កអ​ង្គ​ស្នួល​ ខេត្តក​ណ្តាល​ នា​ថ្ងៃពុ​ធ​នេះ​ ​លោ​ក​ ​ហ៊ុ​ន​ សែន​ ថ្លែ​ងថា​ ​​​នៅ​​សល់​​តែ​ជាង​ ២០​​ថ្ងៃ​ទៀ​ត​​ប៉ុ​ណ្ណោះ​​ ការបោះ​ឆ្នោតនឹ​ង​ចូល​មក​ដល់​។ ​លោក​បន្ត​ថា ​បើពល​រដ្ឋ​មិន​បោះឆ្នោ​ត​គាំ​ទ្រគ​ណប​ក្ស​ប្រជា​ជន​​កម្ពុជា​ទៀតទេ​ ​លោក​ក៏គ្មា​​ន​​​សិ​​​​ទ្ធិ​​​​ធ្វើ​​​​ជា​​នា​យក​រដ្ឋម​ន្ត្រីទៀត​ដែរ​។

ប៉ុ​ន្តែ​ លោក ហ៊ុ​ន សែន អះអាង​ថា ក្នុងកាលៈទេសៈបច្ចុប្បន្ន​ គ្មាន​គណ​បក្ស​នយោ​​បាយ​ណា ​អាច​​យក​ឈ្នះ​​គណ​​បក្ស​​​របស់លោក​បាន​ឡើ​យ​។

ពូ​មិន​ជឿថា​ មាន​គណបក្សណា​ដែល​ប្រជែង​យក​ឈ្នះគ​ណបក្សប្រ​ជាជ​ន​។ យក​ឈ្នះ​ពូ​​ នៅក្នុ​ងកា​​លៈទេ​សៈ​​នេះបា​​​ន​ទេ​​​ៗ។​ ព្រោះប្រ​ជា​​ជ​ន​ត្រូវ​ការ​សន្តិ​ភាព​ ត្រូវ​ការអភិវឌ្ឍន៍​ ត្រូវ​ការ​ ហ៊ុន​ សែន​ រួម​ដំ​ណើរ​ជា​មួយ​បន្ត​ទៀត​ៗ

លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​

​អ​តី​ត​​តំណាង​រាស្ត្រ​គណប​ក្សប្រ​ឆាំង ​លោក​ អ៊ូ​ ច័ន្ទ​រ័ត្ន​ យល់​ថា ​បក្ស​កាន់​អំណាច​ពិត​ជាឈ្នះ​​ការ​បោះឆ្នោ​ត​នៅ​ពេ​ល​ខាង​មុ​ខ​​ ​ប៉ុ​ន្តែ ​​​លោក​ថា​ ជ័យ​ជម្នះ​នេះ ជា​ជ័យ​ជម្នះគួ​​​រ​ឲ្យអ​ស់សំណើចមួយ​ ដោយ​ថា ដៃ​គូប្រ​កួត​ដែល​មាន​សក្តា​នុ​ពល​ គឺគ​ណ​​ប​​​​ក្ស​​​ស​ង្គ្រោះ​​ជា​តិ​​នោះ​ ត្រូវ​​បា​ន​គេរារាំ​​ង​មិន​​ឲ្យ​​ចូ​​​ល​រួមប្រកួ​ត។​

ខ្ញុំយល់ថា ការប្រកួតប្រជែងនេះ គ្មានន័យស្អីទេ ព្រោះគណបក្សប្រឆាំងដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលទទួ​លបា​ន​កា​​រ​គាំទ្រពីប្រជាពលរដ្ឋជិតពាក់កណ្តាលប្រទេស ត្រូវបានរំលាយ តំណែងទាំងអស់ដែលពលរដ្ឋប្រគល់ឲ្យ ជាពិសេសឃុំ សង្កា​ត់ ដែលបោះឆ្នោតដោយប្រជាពលរដ្ឋផ្ទាល់ហ្នឹង ត្រូវបានដកហូត។ ដូច្នេះ មិនមានន័យអីក្នុងការប្រកួតប្រជែង​នយោបា​យហ្នឹង​ទេ

អ​តី​ត​​តំណាង​រាស្ត្រ​គណប​ក្សប្រ​ឆាំង ​លោក​ អ៊ូ​ ច័ន្ទ​រ័ត្ន

លោក​ សាម​ អ៊ីន អ្ន​កនាំ​ពាក្យ​គណប​ក្សប្រ​ជាធិប​តេយ្យមូ​លដ្ឋា​ន ​ដែល​ជាគ​ណប​ក្ស​មួយ​បាន​ចូល​រួម​ប្រកួត​ការបោះ​ឆ្នោត​ដែរ​នោះ បាន​លើក​ឡើង​ថា​ លោក​ ហ៊ុន​ សែន​ អាច​នឹង​ខក​ចិត្ត​ បើ​ពលរ​ដ្ឋ​ភាគ​ច្រើ​ន​​ចង់​ផ្លាស់​​ប្តូរ​​ចេញ​​ទៅបោះ​​ឆ្នោ​ត​នោះ។

អ្នក​នាំ​ពា​ក្យ​រូប​នេះ ​ពន្យល់​ថា​ ការ​បោះឆ្នោ​ត​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ទទួល​បានការគាំទ្រ​តែ​ជា​​ង ​៣​លា​ន​ ៥សែនសំឡេង​ប៉ុ​​​ណ្ណោះ ​​​​ក្នុង​​ចំ​ណោ​​​​​​មអ្នក​មាន​ឈ្មោះបោះ​​ឆ្នោត​ដល់​ទៅជាង ​៨លាន​នា​ក់​។ លោ​ក​ថា​តួ​លេ​ខ​នេះ​​ ប​ង្ហា​​​​​​ញ​ថា អ្នក​ចង់​​ផ្លា​​​ស់ប្តូរ មាន​ចំនួន​ច្រើនជាងអ្នកគាំទ្រ​បក្សកាន់អំណាច។

លោកថា៖ «ប្រសិនជាអ្នកចង់ផ្លាស់ប្តូរ ៤ទៅ៥លាននាក់ហ្នឹង គាត់សម្រេចចិត្តទៅបោះឆ្នោត ហើយគាត់បោះឆ្នោតផ្លាស់ប្តូរ លទ្ធផ​លអា​ចផ្សេង គណបក្សប្រជាជនកម្ពុជាអាចនឹងចាញ់ឆ្នោត ហើយគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលយើងគិតថា ជា​ជម្រើ​សល្អប្រសើរជាងគេក្នុងចំណោមគណបក្ស១៩ផ្សេងទៀតហ្នឹង យើងក៏អាចមានលទ្ធភាពឈ្នះឆ្នោតដែរ»។

ទោះ​ជាយ៉ា​ង​ណា ​ក្រុម​ប្រទេស​លោក​សេរី​រិះគន់​ថា ​របត់ន​យោបា​យ​នៅក​ម្ពុ​ជាពេ​លនេះ​ កំពុង​ដើរ​ចេញ​ពី​គន្លង​ប្រជា​ធិប​តេយ្យ​ និ​ង​​​​ធ្លាប់​គំ​រាម​​ជា​បន្ត​បន្ទាប់ថា ​នឹ​ងផ្តា​ច់ទំ​នាក់​ទំន​ងផ្នែ​កសេដ្ឋ​កិច្ច ​បើរដ្ឋាភិបាលកម្ពុជាមិន​ធ្វើឲ្យស្ថានការណ៍​នយោ​បាយវិលទៅរក​ស្ថានភា​ព​​​ដើ​ម ​ដើម្បីស្តារប្រជាធិ​បតេ​យ្យ​ឡើង​វិញ​នោះ។​

បញ្ហា​នេះ ​អ្នក​វិភាគន​យោបាយ​ លោក​ បណ្ឌិត​ មាស​ នី​ និយាយថា ​រដ្ឋាភិបាលថ្មី កើតក្រោយបោះ​ឆ្នោត អា​ចប្រឈមទៅ​នឹង​ប​ញ្ហា​​​ផ្ទៃក្នុងផង ​ប្រ​​ឈម​នឹង​ជម្លោះ​ការទូត​ជា​មួយ​សហគមន៍​អន្តរ​ជាតិ​នៃ​ប្រទេ​ស​លោក​សេរី​ផង​ បើពួ​​​ក​​​គេ​​​​​​​​មិ​​នទ​​ទួល​ស្គាល់​​លទ្ធ​ផ​​ល​បោះ​​ឆ្នោត​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ