ក្រសួងធនធានទឹកឲ្យប្រុងប្រយ័ត្នពីអាកាសធាតុ

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និង​ឧតុនិយម អំពាវនាវ​ដល់​ទៅ​ពលរដ្ឋឲ្យប្រុងប្រយ័ត្នពីអាកាសធាតុ ពិសេសអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ដោយសា​រ​តែ​កម្ពុ​ជា នៅបន្ត​រងឥទ្ធិ​ពលខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាប បង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយឡើងវិញ ពីមធ្យមទៅច្រើន ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​១១​​ខែកក្កដានេះ។

ក្រសួងធនធានទឹក និងឧតុនិយម ឲ្យដឹងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី៤ខែកក្កដានេះថា ខ្យល់មូសុងនិរតី បា​ននឹងកំពុង​ប​ង្កើ​​​​ឥទ្ធិពលសាជាថ្មី មកលើតំបន់មាត់សមុទ្រ និងជ្រលងសម្ពាធទាប(នៅលើផ្ទៃដី)កំពុងអូសបន្លាយ។

ក្រសួ​ងឲ្យដឹងទៀតថា លក្ខខណបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា មានភ្ញៀវធ្លា​ក់ច្រើន​ជា​បន្តបន្ទាប់ នៅតាមបណ្តា​ខេត្ត​ជា​ប់មា​ត់សមុទ្រ និងមានភ្លៀ​វធ្លាក់រា​យប៉ាយឡើងវិញ ពីមធ្យមទៅ​ច្រើន ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស។

ក្រសួ​ងធនធានទឹក និងឧតុនិយម បានរំឭកដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ឲ្យបង្កើនការប្រុង​ប្រ​យ័​ត្ន​ខ្ព​ស់​ ដើម្បីជៀសវាងគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ