ចិនផ្តល់ជំនួយម៉ាស៊ីន​សម្អាតទឹកកខ្វក់​តម្លៃ​៦​ម៉ឺន​ដុល្លារ​​ដល់​កម្ពុជា

ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​ស្ដី​ពី​គម្រោង​​សម្អាត​ទឹក​កខ្វក់​រវាង​ក្រសួង​បរិស្ថាន​កម្ពុជា និង​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​ចិន ថ្ងៃទី ០៤ កក្កដា ២០១៨

មន្ត្រី​ក្រសួង​បរិស្ថាន បាន​ឲ្យ​ដឹង​ថា ម៉ាស៊ីន​សម្អាត​ទឹក​កខ្វក់ ២​គ្រឿង ត្រូវ​បាន​ចិន​ផ្ដល់​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ថា សម្រាប់​សម្អាត​ទឹក​កខ្វក់​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កែប។

អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​គាំពារ​បរិស្ថាន លោក ហេង ណារ៉េត បាន​ប្រាប់​វីអូឌីនៅ​ថ្ងៃ​នេះ​ថា ម៉ាស៊ីន​សម្អាត​ទឹក​កខ្វក់ ២​គ្រឿង​ដែល​មាន​តម្លៃ​ប្រហែល ៦​ម៉ឺន​ដុល្លារ​អាមេរិក​នោះ ត្រូវ​បាន​ប្រគល់​រដ្ឋាភិបាល​ចិន​ផ្ដល់មក​កម្ពុជា​ជា​ជំនួយ​ឥត​សំណង អំឡុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​ស្ដី​ពី​គម្រោង​​សម្អាត​ទឹក​កខ្វក់​រវាង​ក្រសួង​បរិស្ថាន​កម្ពុជា និង​ក្រសួង​អេកូឡូស៊ី និង​បរិស្ថាន​ចិន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

មន្ត្រី​បរិស្ថាន​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ាស៊ីន​សម្អាត​ទឹក​កខ្វក់​មួយ​គ្រឿង នឹង​ត្រូវ​យក​ទៅ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​រាជ​ធានី​ភ្នំពេញ ដែល​អាច​សម្អាត​ទឹក​កខ្វក់​បាន​ប្រហែល ១០​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃៗ ខណៈ​ដែល​ម៉ាស៊ីន​មួយ​គ្រឿង នឹង​ត្រូវ​យក​ទៅ​ដាក់​ប្រើ​ប្រាស់​នៅ​ខេត្ត​កែប ដែល​អាច​សម្អាត​ទឹក​បាន ៥០​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ។

បើ​តាម​​លោក ណារ៉េត ទឹក​កខ្វក់​ដល់​ទៅ ៣០​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​បង្ហូរ​ចេញ​ពី​ប្រភព​នានា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ខណៈ​ដែល​លោក​ថា វា​ប៉ះ​ពាល់​ផល​ដល់​ប្រភព​ទឹក​ប្រើ​ប្រាស់​របស់​ប្រជាជន និង​មច្ឆជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ