រដ្ឋាភិបាលហាមលក់គ្រឿងស្រវឹងនៅថ្ងៃបោះឆ្នោត

ស្លាកផ្សព្វផ្សាយគ្រឿងពាណិជ្ជកម្មស្រាបៀ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ អះអា​ង​ថា ​រដ្ឋា​ភិ​បាល​នឹង​ចេញ​សា​រាចរណ៍​ណែនាំ​មិនឲ្យ​ចែ​ក​ចា​យ និង​​​ផឹក​គ្រឿង​ស្រ​វឹង​នៅ​ថ្ងៃ​បោះ​ឆ្នោត​ ដោយ​ថា ​ដើម្បី​ទប់​ស្កា​ត់​កុំ​ឲ្យ​មាន​អំ​​ពើ​ហិ​ង្សា​​។

លោក​ ហ៊ុន​ សែន​ ថ្លែង​បែប​នេះ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្ម​ករ​ នៅ​ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​ នា​ថ្ងៃព្រ​​ហ​​ស្ប​​តិ៍​នេះ។​

តាមសំ​ណើរ​រប​ស់គ​ណៈក​ម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ គឺ​តាម​ទម្លាប់​ធម្មតា​​គឺ​ហា​ម​ផឹ​ក​​ស្រា​​​។​អញ្ចឹ​ង​ចា​ប់​ពី​​​ម៉ោង​​១២​ថ្ងៃទី​២៨​ទៅទល់​នឹង​ម៉ោង១​២ថ្ងៃ​ទី២៩​គឺជា​ម៉ោង​ហាម​ផឹក​ស្រា ​និង​លក់​ស្រា»​។ ប៉ុន្តែមា​​នក្រុ​មមួ​យនោះ​​ គេ​ថាថ្ងៃ​ហ្នឹង​​គេ​នឹ​​ង​​ផឹក​ស្រា ​ចាក់​មេក្រូ​រាំ​ អូ!​ ជួញ​ជាប់​គុក​ហើយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ប៉ុន្តែ​​អតីមេ​ដឹក​នាំប​ក្សប្រ​ឆាំង​ លោក​ សម​ រង្ស៊ី​ ដែល​កំពុ​ងនិរ​ទេ​សខ្លួ​ន​ បាន​សរសេរនៅលើគេហទំព័រហ្វេសប៊ុ​ករបស់លោក នៅ​ថ្ងៃទី​៤​​ខែកក្កដានេះ ​បន្ត​អំពា​​​វនាវកុំឲ្យពលរដ្ឋចេញទៅបោះឆ្នោត ប្រឆាំងទៅនឹងការដឹកនាំរបស់លោក ហ៊ុន សែន ។

ទៅចូលរួមបោះឆ្នោត ថ្ងៃ ២៩ កក្កដា ២០១៨ មានន័យថា ទៅចូលដៃជាមួយក្រុមជនក្បត់ជាតិ មាន ហ៊ុន សែន ជាមេក្លោង ដែលកំពុងតែបំផ្លាញជាតិ ធ្វើបាបរាស្ត្រ និងលក់ស្រុកយើងឲ្យទៅបរទេស

លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង

ប៉ុន្តែ អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី ប្រាប់VODថា បើអ្នកនយោបាយខ្មែរនៅតែបន្តបោះដុំភ្លើងដាក់គ្នា នឹងធ្វើ​​ឲ្យ​​ប្រ​ទេសជាតិប្រឈមនឹងជម្លោះផ្ទៃក្នុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ