លោក​​ ហ៊ុន​ សែន​​ រំ​ឭក​​ឲ្យ​​ធា​នា​​ភាព​​ត្រឹម​ត្រូវ​​នៃ​​ការ​​បោះ​ឆ្នោត​ ​ខ​ណៈ​ការ​ប្រកួត​គ្មាន​​អតី​ត​​បក្ស​​ប្រ​ឆាំង​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ក្រើន​រំឭក​អាជ្ញា​ធរជាថ្មីទៀត​ ឲ្យ​​ប្រ​កាន់​​ជំ​​ហ​​ឯក​​រាជ្យ​​ និង​ធា​​​នា​​ភាព​ត្រឹម​ត្រូវ​នៃកា​របោះ​ឆ្នោត​ ​ខណៈ​អតី​តប​ក្ស​ប្រឆាំ​ង​ត្រូវ​បាន​ផាត់​ចេញ​ពីចេ​ញ​ពីឆា​កន​យោ​បា​យ​។​

អ​តី​គ​ណ​ប​ក្សសង្គ្រោះ​ជា​តិ​​ ត្រូ​វ​បាន​តុលាការ​កំ​ពូល​ប្រកាស​រំ​លាយ​ចោល​កាល​ពី​ចុង​ឆ្នាំមុ​ន​​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល ព្រម​ទាំង​ហាម​ឃាត់​មេដឹកនាំ​ជាន់​ខ្ពស់ ១១៨​រូប​របស់​បក្ស​នេះ មិន​ឲ្យ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ទៀត​ផង។

​ការ​រំលា​យ​នេះ​ ជំរុញឲ្យបក្សប្រឆាំងដ៏ធំមួយនេះ មិនអាចចុះឈ្មោះចូល​រួមប្រកួតការបោះ​ឆ្នោ​ត​​នៅ​​​ថ្ងៃទី២៩ ខែកក្កដា​​​បាន​នោះ​ឡើយ បើទោះបីជាមានគ​ណបក្ស ២០បាន​ចុះឈ្មោះរួចរាល់សម្រាប់ប្រកួតប្រជែងក៏ដោយ។

ប៉ុន្តែ ​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​កម្មករ​ នៅ​ខេត្ត​កណ្តាល​ នា​ថ្ងៃព្រ​ហស្បតិ៍​​នេះ ​លោក​ ហ៊ុន​ សែន​ បាន​​រំឭ​ក​​​ថា​ អា​​​​ជ្ញា​​​​​​​ធ​​រ​គ្រប់​លំដា​ប់ថ្នាក់​ ត្រូវ​ផ្តល់​ទី​តាំង​ និង​សម្រួល​ដល់​គណបក្ស​​ន​យោបា​យ​ទាំង​អស់​ ដែលចូលរួមប្រ​កួត​កា​រ​បោះ​ឆ្នោ​​​​ត​ ឲ្យ​ពួកគេ​មាន​ឱ​កា​សស្មើ​គ្នា ​ក្នុង​ការ​ផ្សព្វផ្សាយគោលនយោបាយ​។

មួ​យ​វិញ​ទៀត​ មេ​ដឹក​នាំ​រូប​នេះ​ បាន​ក្រើន​រំ​ឭក​ទៀត​ថា ​មន្ត្រី​របស់​គណ​បក្ស​កាន់​អំ​ណាច​ រួម​​ទាំង​តំ​ណាង​រាស្ត្រ​ និង​កង​កម្លាំ​ង​ប្រ​​ដា​​ប់​​​​អា​​វុធ​ផង​ មិន​​ត្រូវ​យក​ធន​ធាន​រដ្ឋ​ ទៅ​ធ្វើជា​មធ្យោបា​យឃោ​សនា​រក​សំឡេង​ឆ្នោត​ឲ្យគ​ណបក្ស​នោះទេ​ ​ដើម្បី​​​​​ប​ង្ក​​​លក្ខណៈ​​ឲ្យ​ដំ​​ណើ​​រករ​បោះឆ្នោត​ប្រ​ព្រឹត្ត​ទៅ​សេ​រី​ ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌​។

គណបក្សដទៃ​ គ្មានលទ្ធភាពទេ មានតែគណបក្សប្រជាជនតែប៉ុណ្ណោះ។ ដូច្នេះមិនត្រូវប្រើរថយន្ត​របស់រដ្ឋឬស្លា​ករថ​យន្ត​រ​បស់នគរបាល ស្លាករថយន្តរបស់យោធា ទៅធ្វើយុទ្ធនាការបោះឆ្នោតទេ កុំប្រើប្រាស់ឲ្យសោះ​។ សាំងក៏ត្រូ​វចាក់​សាំងផ្ទា​ល់ខ្លួន មិនត្រូ​វចាក់សាំងរបស់រដ្ឋទេ

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន

យុទ្ធ​​នាកា​រ​ឃោស​នារ​ក​សំឡេង​ឆ្នោតនៅអាណតត្តិទី៦នេះមាន​រយៈ​ពេល​២១​ថ្ងៃ ​ដែល​នឹង​ចា​ប់​​ផ្តើ​ម​​ពី​​​ថ្ងៃទី​៧​​ខែ​កក្ក​​ដា​​នេះ​​ទៅ​​។

លោក​ សាម​ អ៊ីន​ ជា​អ្នក​នាំពា​ក្យគ​ណប​ក្ស​ប្រជា​ធិប​តេយ្យមូ​លដ្ឋា​ន ​និង​ជាគណ​បក្ស​បា​​នចុះឈ្មោះ​​ប្រ​កួត​ប្រ​ជែ​​ង​ការ​បោះ​​ឆ្នោ​​​ត​​​​​ដែរ​នោះ​​ និ​យាយថា​ ការក្រើ​នរំឭក​​របស់​នាយក​រដ្ឋ​មន្ត្រី​នេះថា​ ជារឿ​ងល្អ​មួយ​។​

ប៉ុន្តែ ​អ្នក​នាំពា​ក្យរូ​ប​នេះយ​​ល់​ថា​ ត​ម្លា​ភា​​ពពិ​​ត​ប្រា​​កដ​ រដ្ឋា​ភិបា​លត្រូ​វ​​ទម្លាក់​ចោ​​លនូ​​​វ​កា​​រគំរាម​កំហែង​គ្រប់​រូប​ភាព​ដល់​​អ្នក​ឃ្លាំ​​មើ​​​ល​​ការ​បោះឆ្នោត និងត្រូវធ្វើយ៉ាងណា​ឲ្យពួកគេ​​បាន​ចូ​ល​រួ​​ម​​​ឃ្លាំ​​​​មើល​ការបោះឆ្នោត​ឡើ​ងវិញ​ ដោយ​គ្មានកា​រគំ​​រា​មកំ​​ហែង​ និង​ត្រូវ​បើក​ឲ្យ​​​​​ប្រ​ព័ន្ធ​​ផ្សព្វ​ផ្សា​យ​ឯក​រាជ្យ​ ដែ​ល​បា​ន​បិទ​បាន​ផ្សាយ​ឡើង​វិញជាដើម។

ការអំពាវនាវនឹងល្អមួយហើយ។ ប៉ុន្តែរឿងដែលប្រសើរទៀតសុំឲ្យលោកនាយករដ្ឋមន្ត្រីហ្នឹងមេត្តាពិចារណាផ្តល់សិទ្ធិពេញលេញដល់ប្រព័ន្ធផ្សព្វផ្សាយឯករជ្យឡើងវិញ ហើយនឹងការលើកទឹកចិត្តដល់ និ​ងការគាំទ្រដល់ការបំពេញបេ​សកកម្មរបស់ក្រុម​អង្គ​ការ​សង្គមស៊ីវិល ក្នុងការជួយដល់ការលើកកម្ពស់សិទ្ធិមនុស្ស

លោក​ សាម​ អ៊ីន​ ជា​អ្នក​នាំពា​ក្យគ​ណប​ក្ស​ប្រជា​ធិប​តេយ្យមូ​លដ្ឋា​ន

ប៉ុន្តែ អតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន យល់ថា របត់នយោបាយនៅពេលនេះ មិនអាចស្តារ​ប្រជាធិបតេយ្យបានទេ បើ​គ​ណបក្សសង្គ្រោះជាតិ នៅតែត្រូវបានគេផាត់ចេញពីឆាកនយោបាយនោះ។

លោ​កថា​​៖ «ខ្ញុំជម្រាប​ដោយខ្លីថា ទោះបីមា​នការសម្រួលយ៉ាងម៉េចក៏ដោយ រៀបចំយ៉ាងម៉េចក៏ដោយ ជំរុញយ៉ាងម៉េចក៏ដោយ ក៏​ប្រ​ជាធិ​បតេយ្យ វាបា​នថយ​ក្រោយហើយ ព្រោះបានសម្លាប់ឆន្ទៈប្រជាពលរដ្ឋជាង ៣លាននាក់ ដែលគាំទ្រគណ​បក្សមួយដែលគេ​ពេញ​ចិ​ត្តរ​បស់ពួកគេ។ ដូច​នេះ​ ​វាមិន​អាចត្រឡប់មករកប្រជាធិបតេយ្យពិតប្រាកដបានទេ»។

ទោះជាយ៉ាងណា មន្ត្រីឃ្លាំមើលការបោះឆ្នោតនៅអង្គការខុមហ្វ្រែល លោក កន សាវាង្ស ហៅការក្រើនរំឭក​របស់នាយក​រដ្ឋមន្ត្រី​នេះ​ថា ជារឿងល្អមួយ ប៉ុន្តែ​លោក​ថា អ្វីដែលប្រសើរជាងនេះ ទាល់​តែ​​​អ្ន​កនយោបាយខ្មែរ​ស្រុះស្រួលគ្នា រកគន្លឹះ​ផ្សះ​ផ្សារជា​តិ ធ្វើ​ឲ្យ​ដំ​ណើ​​​រកា​របោះឆ្នោតនេះ មានការគាំទ្រទាំងសហគមន៍ជាតិ និងអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ