តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនស្ត្រីពពោះជំនួស៣២នាក់

សមត្ថកិច្ចចុះឃាត់ខ្លួនស្ត្រីដែលពពោះជំនួស ​ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ ថ្ងៃទី ២៤ មិថុនា ២០១៨ (រូបភាព៖ FN)

តុលាការក្រុងភ្នំពេញកាលពីម្សិលមិញ បានសម្រេច​ចោទប្រកាន់ស្រ្ដីស៊ីឈ្នួលពរពោះ៣២នាក់ ដោយចោទពីបទការជួញដូរមនុស្សដោយឆ្លងដែន ដែល​ស្ថិត​ក្នុងមាត្រា ១៦ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និង   អំពើធ្វើអាជីវកម្មផ្លូវភេទ។

អ្នកនាំពាក្យតុលាការក្រុង លោក អ៊ី រិន បានប្រាប់វីអូឌីនៅថ្ងៃនេះថា ចៅក្រមតុលាការក្រុងភ្នំពេញបានសម្រេចចោទប្រកាន់ស្រី៣២នាក់ក្នុងចំណោម៣៣នាក់ដែលបានឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ​២០១៨ រួម​ជាមួយមេខ្យល់៥នាក់ នៅខណ្ឌឬស្សីកែវ ក្រុង    ភ្នំពេញ។

លោ អ៊ី រិន បានបន្ថែមទៀតថា ស្រ្ដីទាំង៣២នាក់ នៅពេលនេះកំពុង​ឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលកែប្រែទី២។

ទាក់ទងនឹងករណីនេះដែរ នៅថ្ងៃទី២៨  ខែមិថុនា ឆ្នាំ២០១៨ ​​​​​​បានសម្រេចចោទប្រកាន់​​​ស្រី្តខ្មែរបួននាក់ និង​​បុរសជនជាតិចិនម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងការពពោះជំនួស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ