ភរិយា​​លោក​​ សម​ រង្ស៊ី​​ ចូល​រួម​​ទូល​​ព្រះ​មហាក្សត្រ​​សុំ​​បើក​​ផ្លូវ​​ឲ្យ​​មន្ត្រី​​១១៨​​រូប​​បាន​​ធ្វើ​​ន​យោ​បាយ​​ឡើង​​វិញ​​

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា (កណ្តាល) កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

ភរិយាលោក សម រង្ស៊ី និងអតីតមន្ត្រីបក្សប្រឆាំង៦រូបទៀត ស្នើព្រះមហាក្សត្រ អន្តរាគមន៍បើកផ្លូវឲ្យម​ន្ត្រីរបស់ខ្លួន១១​៨រូប បា​ន​​ធ្វើ​នយោ​បា​​​​​​យ​​ឡើ​ងវិញ ខណៈសហភាពអឺរ៉ុ​បគំរាមផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធមានទឹកប្រាក់ដល់ទៅរា​ប់រយលានដុល្លា​រក្នុ​ង​១​ឆ្នាំ​​​​ៗ ពី​កម្ពុជា បើមិ​នស្តារ​​​​​ប្រជា​ធិ​​ប​​តេ​​យ្យឡើ​ងវិ​ញ ។

សហភាពអឺរ៉ុប នៅខែមុននេះ បានព្រមានជាថ្មីទៀត ថា​​នឹង​ផ្តាច់​ប្រ​ព័ន្ធអនុគ្រោះពន្ធពីកម្ពុជា បើគណៈប្រតិភូរបស់ខ្លួន​មកកម្ពុ​ជាពី​ថ្ងៃ​​​​ទី​៥ដល់​ថ្ងៃទី​១១ខែកក្កដានេះ រកឃើញថារដ្ឋា​ភិ​​បា​​ល​ពិតជាមិនបានធ្វើឲ្យប្រសើរឡើងវិញ ពីការគោរពសិទ្ធិមនុស្ស និង​​ប្រ​ជា​ធិ​​​​ប​​តេយ្យនោះ។

ប៉ុន្តែលិខិតចុះថ្ងៃទី៣ខែកក្កដា ផ្ញើរទៅព្រះមហាក្សត្រ លោកស្រី ជូឡុង សូមូរ៉ា និងមន្ត្រី៦រូបទៀត បានស្នើ​​ព្រះ​មហា​​ក្សត្រ ព្រះរា​ជ​អ​ន្តរាគមន៍ ទៅតុលាការកំពូល ឲ្យបើកការជំនុំជម្រះសំនុំរឿងរំ​លាយ​គណ​​បក្សស​ង្គ្រោះជាតិ​សារជាថ្មី ដើ​ម្បី​​​​​បើកផ្លូវ​ឲ្យ​មន្ត្រី​រប​ស់ខ្លួ​ន​​១​១៨រូប បាន​ធ្វើនយោបា​​យឡើងវិ​ញ។

លិខិតដដែលបានទូលព្រះមហាក្សត្រទៀតថា ការសុំព្រះរាជអន្តរាគមន៍នេះ ក្នុងបំណងស្វែងរកដំណោះស្រាយជាបន្ទាន់ មុន​កា​រ​បោះ​​​ឆ្នោតថ្ងៃទី២៩ខែកក្កដាចូលមកដល់។

តុលាការកំពូល កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧បានចេញសាលដីកា រំលាយគណបក្សសង្គ្រោះជាតិ តាមបណ្តឹ​ងរ​ដ្ឋា​​ភិបា​ល និងបានហាមឃាត់មន្ត្រី១១៨រូប របស់គណបក្សនេះ មិនឲ្យធ្វើនយោបាយ៥ឆ្នាំទៀតផង។

VOD មិនអាចសុំបញ្ជាក់ពីមន្ត្រីព្រះបរមរាជវាំងបានទេ។ ប៉ុន្តែអ្នកនាំពាក្យតុលាការកំពូល លោក នៅ មុនី​ជោត អះ​អា​ង​ថា គិ​តត្រឹមថ្ងៃសុក្រនេះ តុលាការកំពូលមិនទាន់ទទួលបានការស្នើសុំណាមួយពីព្រះមហាក្សត្រនៅឡើយទេ។ នៅពេល​សួ​រថា​​​​ តើតុ​​លា​កា​​រកំពូ​លនឹងពិចារណាលើសំណើរនេះទេ បើមានកា​រស្នើសុំ​ លោក​សុំ​​​មិ​​ន​ទា​ន់ធ្វើអត្ថាធិប្បាយ។

អត់ទាន់ដល់ហ្នឹងទេ សំខាន់ចាំទទួលពាក្យបណ្តឹងសិន ចាំសួរបន្តទៀត

អ្នកនាំពាក្យតុលាការកំពូល លោក នៅ មុនី​ជោត

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថា ការចង់ឃើញមន្ត្រីរបស់ខ្លួនទាំង១១៨រូប បានធ្វើនយោបាយឡើងវិញ មុ​ន​បោះឆ្នោតនេះ លោកលើកឡើងថា ទំនងជាមិនអាចទៅរួចទេ ដោយថាបក្សកាន់អំណាចពេ​លនេះហាក់កំពុ​ងបានគ្រ​ប់គ្រង​​ស្ថា​​​ន​ការ​ណ៍នយោបាយបានរឹងមាំ ទោះមានសម្ពាធខ្លះពីសហគមន៍អន្តរជាតិក៏ដោយ។

មកដល់ពេលនេះយើងមើលឃើញថា គណបក្សកាន់អំណា​ចគេមានឥទ្ធិពលនិង​គ្រប់គ្រងស្ថានការណ៍ន​យោបា​យបានទាំ​ងអស់ ទាំងកម្លាំងប្រដាប់អាវុធដែលមានស្រាប់ ទាំងស្មារតី។ អញ្ចឹងខ្ញុំគិតថាយន្តការហ្នឹង គណបក្សកា​ន់អំណាចគេនឹង​មិ​ន​បន្ទន់ឥរិយាបថ ឬប្តូរឥរិយាបថទៅណាទេ ហើយនីតិវិធីនៅតែដំណើរកា​រដដែល។ ចំណែកសហភា​ពអឺរ៉ុបចង់ដាក់ស​ម្ពាធយ៉ា​ង​ណា​ក៏ដោយ ក៏គ្មានអ្វីប្រែប្រួលដែរនៅមុនបោះឆ្នោតនេះ

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថា ការដែលអតីតមន្ត្រីបក្សប្រឆាំងស្នើព្រះមហាក្សត្រ អន្តរាគមន៍ពេលនេះ អា​​ច​ជាការទាក់ទាញសហគមន៍អន្តរជាតិ ពិសេសសហភាពអឺរ៉ុប ឲ្យមើលឃើញថា អ្វីដែលកំពុងកើ​តមានពិតប្រាកដនៅ​កម្ពុ​ជា​។

ទោះ​ជាយ៉ាងណាលិខិត មន្ត្រីអតីតបក្សប្រឆាំងបានទូលព្រះមហាក្សត្រថា ការផ្តល់សិទ្ធិឲ្យពួកគេ​ បានចូ​លរួមធ្វើសកម្មភាពន​យោ​​​បាយ​ដូចធម្មតាឡើងវិញ ថាជាជំហានដ៏សំខាន់ និងចាំបាច់ ដើម្បីស្វែងរកដំ​ណោះ​ស្រា​​យនយោបាយជាបន្ទាន់ មុនកា​រ​បោះ​ឆ្នោ​​​​តថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨។

របាយការណ៍របស់គណកម្មការអឺរ៉ុប ដែលបានចេញផ្សាយ​កាលពីខែមេសាកន្លងទៅ ប្រទេសកម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហ​គមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង​៥ពាន់លានដុល្លារ។ ទំនិញដែលកម្ពុជានាំចេញទៅ​សហគមន៍​អឺរ៉ុប​ភា​គច្រើ​ន​គឺផលិតផលវាយនភណ្ឌកាត់ដេរ និងកសិកម្ម។

កាលពីឆ្នាំមុន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូស័ក្តិ បានរាយការណ៍ ប្រា​ប់​នា​យករដ្ឋ​មន្ត្រីថា នៅឆ្នាំ​២០១៦​ក​ម្ពុជាបានចំណេញប្រាក់ ៦៧៦លានដុល្លារ ពីប្រព័ន្ធអនុគ្រោះរ​បស់សហភាព​អឺរ៉ុបនេះ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ