ក្រសួង​សុខាភិបាល​ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ជំងឺ​ផ្តាសាយ​ជ្រូក​

វីរុស H1N1 (ផ្ដាសាយជ្រូក)

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានអំពាវនាវឲ្យ ប្រជាពលរដ្ឋកម្ពុជាប្រុងប្រយ័ត្នពីជំងឺផ្ដាសាយជ្រូក H1N1 ក្នុងរដូវវស្សា ខណៈដែលថ្មីៗនេះ ប្រទេសជិតខាងបានប្រកាសសារជាថ្មីពីការរីករាលដាលជំងឺផ្ដាសាយជ្រូក ឬជំងឺផ្ដាសាយធំនេះ។

យោងទៅតាមបណ្ដាញសង្គមហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានឲ្យដឹងថា នាយកដ្ឋានទទួលបានរបាយការណ៍ពីការកើនឡើងនៃជំងឺផ្ដាសាយធំនៅកម្ពុជា ដែលក្នុងនោះក៏មានឃើញវិជ្ជមានមេរោគផ្ដាសាយ H1N1 ផងដែរ តែពុំទាន់ឃើញករណីធ្ងន់ធ្ងរនៅឡើយទេ។

តាមរយៈការសិក្សា ស្រាវជ្រាវរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រដូវភ្លៀងជារដូវមួយដែលមានឆ្លងជំងឺផ្ដាសាយធំច្រើន ដែលបង្កឡើងដោយមេរោគផ្ដាសាយច្រើនប្រភេទ។​​​ អ្នកជំងឺដែលមានជំងឺផ្តាសាយធំអាចវិវត្តន៍ទៅជំងឺធ្ងន់ធ្ងរមានកុមារអាយុក្រោម៥ឆ្នាំ

មនុស្សចាស់លើសពី៦៥ឆ្នំា ស្រ្តីមានផ្ទៃពោះ និង​​​អ្នកមានជំងឺរ៉ាំរ៉ៃ។​​​

អ្នកនាំពាក្យក្រសួងសុខាភិបាល បានណែនាំប្រជាពលរដ្ឋត្រូវឧស្សាហ៍លាងដៃជាមួយសាប៊ូនិងទឹក លាងជាមួយអាល់កុល ឬថ្នាំហ្សែល ហើយនៅឲ្យឆ្ងាយពីអ្នកផ្ដាសាយលើសពី១ម៉ែត្រ ជាពិសេសឲ្យអ្នកជំងឺផ្ដាសាយពាក់ម៉ាស់ និងលាងដៃសាប៊ូ និងទឹកផងដែរ។

នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ ក្រសួងសុខាភិបាលក៏បានប្រាប់ពីរោគសញ្ញាជំងឺផ្ដាសាយធំនេះរួមមាន គ្រុនក្ដៅលើសពី ៣៨.៥ អង្សាសេ និងមានក្អក ឬឈឺក និងករណីខ្លះអាចវិវត្តន៍ទៅហត់។

របាយការណ៍ពីអង្គការសុខភាពពិភពលោកឆ្នាំ២០០៩បានឲ្យដឹងថា ជម្ងឺផ្ដាសាយជ្រូកបានបណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតសរុប ១៨០៩៧ នាក់ នៅជុំវិញពិភពលោក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ