បក្សចំនួន៥ហែរក្បួនធំក្នុងថ្ងៃបើកយុទ្ធនាការឃោសនាដំបូងនៅរាជធានីភ្នំពេញ

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សនៅរាជធានីភ្នំពេញ នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៨ (រូបភាពដោយ៖ លោក ហ៊ី ឆាយ)

ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាដំបូងនេះ​ គណបក្សនយោបាយចំនួន ៥ ហែរក្បួនឃោសនា​ស្វែង​​​រកអ្នកគាំ​ទ្រក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ នាថ្ងៃទី ២៩ ខែ កក្ដដានេះ។

តាមសេចក្ដីជូនដំណឹងមួយរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី ០៦ ខែ កក្កដា​ស្ដីពីការបញ្ជៀស​ចរាចរ​ជា​បណ្ដោះ​អាសន្នក្នុងការដង្ហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត ដោយថាមានបក្សចំនួន ០៥ ដែល​ធ្វើការហែរក្បួននាថ្ងៃដំបូង ជាមួយអ្នក​អ្នកចូលរួមហែរក្បួនជិត ៨ ម៉ឹននាក់។

ក្បួនដង្ហែរបស់គណបក្សប្រជាជននៅព្រឺកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០១៨​ នៅរាជធានីភ្នំពេញ​ (រូបភាពដោយ៖ លោក ហ៊ី ឆាយ)

បើតាមសេចក្ដីជូនដំណឹងដដែលបន្តថាបក្សដែលហែរក្បួននោះមានបក្សប្រជាជនដែលមានអ្នកចូលរួមហែរប្រមាណ ៦ម៉ឺននាក់ ចំណែកបក្ស

ហើយ​បក្ស​សម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានសមាជិកចូលរួមហែរក្បួនប្រមាណ ១៥០០០ នាក់

ប៉ុន្តែបក្សឆន្ទៈខ្មែរមាន​អ្នកចូលរួមហែរតែ ៣០០ នាក់ ខណៈបក្សខ្មែររួបរួមជាតិមានអ្នកចូលរួមហែរក្បួន ៦២៥នាក់។

 ក្បួនដង្ហែរបស់គណបក្សឆន្ទះខ្មែរនៅព្រឺកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០១៨​ នៅរាជធានីភ្នំពេញ​​ (រូបភាពដោយ៖ ហ៊ី ឆាយ)

បើតាមសេចក្ដីជូនដំណឹងដដែលនោះការហែរក្បួននោះមានការជួបជុំគ្នានៅទីតាំងរៀងៗខ្លួន ដូចជា​នៅ​មជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នៅលើផ្លូវ ៦០ ម៉ែត្រ និង នៅតាមទីស្នាក់ការបក្សរៀងខ្លួន រួចហែរក្បួន​តាមផ្លូវសំខាន់ៗមួយចំនួនផងដែរ។

បើតាមសេចក្ដីជូនដំណឹងដដែលនោះបន្ថែមថាយុទ្ធនាការដង្ហែរក្បួននេះនឹងធ្វើឡើងនៅតាមដងផ្លូវដូចជា រង្វង់មូលសម្ដេចសង្ឃជូនណាត មហាវិថីម៉ៅសេទុង មហាវិថីមុនីរ៉េត មហាវិថីព្រះមុនីវង្ស រង្វង់មូលជ្រោយ​ចង្វារខាងលិច ផ្លូវលេខ២៧១ ផ្លូវលេខ ៧០ ផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ផ្លូវចោមចៅ និង ផ្លូវផ្សេងៗ​ជា​ច្រើនទៀត រួចរំសាយតាមភូមិសាស្រ្តខណ្ឌទាំង ១២ក្នុ្ងងរាជធានីភ្នំពេញ។

បើតាមសេចក្ដីជូនដំណឹងដដែលនោះសាលារាជធានីភ្នំពេញក៏ជំរុញឲ្យអាជ្ញាធរ និង​ភាគីពាក់ព័ន្ធ គ្រប់​លំដាប់​ថ្នាក់ចូលរួមសហការ និងយោគយល់អធ្យាស្រ័យគ្នា ដើម្បីធានាឲ្យបរិយាកាសឃោសនាបោះឆ្នោត​មាន​ភាពល្អប្រសើរ និង​ស្មើភាពគ្រប់បក្សនយោបាយ ពិសេសការដង្ហែរក្បួនខាងលើប្រព្រឹត្ត​ដោយរលូន​រក្សាបានសន្តិសុខ សុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ