គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ចាប់ផ្ដើមការឃោសនាដោយពីធីសាសនា​

គណបក្សប្រជាធិបតេយ្យធ្វើពិធីសាសនានៅលើកំពូលភ្នំដា ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។

គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន  ចាប់ផ្ដើមការឃោសនារបស់ខ្លួន​ដោយការធ្វើពិធីបួងសួង​បែប​សាសនា​នៅលើទឹកដីអតីតរាជធានីដំបូងបង្អស់របស់​កម្ពុជា។

គណបក្សប្រជាធិបតេយ្យធ្វើពិធីសាសនានៅលើកំពូលភ្នំដា ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។
គណបក្សប្រជាធិបតេយ្យធ្វើពិធីសាសនានៅលើកំពូលភ្នំដា ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាធិបតេយ្យដែល​ចេញកាលពីថ្ងៃម្សិលមិញ​ គណបក្សនេះនឹងធ្វើពិធីបួងសួងសុំសេចក្តីចម្រើន ជោគជ័យនិងសច្ចាប្រណិធាន​នៅលើកំពូល​ភ្នំដា​  ឃុំគោកធ្លក ស្រុក​អង្គរបុរី ខេត្តតាកែវ។​

តាមប្រភពដដែល​ គណបក្សនេះនឹងធ្វើ​ការឃោសនានេះចាប់ផ្ដើមពីកន្លែងបួងសួងរហូត​ដល់ទន្លេ​បាទី​ដោយឆ្លងស្រុកអង្គរបុរី​ ស្រុកព្រៃកប្បាស​ ស្រុកសំរោង និង​ ស្រុកបាទីខេត្តតាកែវ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ជាគណបក្ស​មួយក្នុងចំណោមគណបក្ស​២០ទៀតដែល​ចូលរួម​ក្នុង​ការបោះឆ្នោតអាណត្តិទី៦ខាងខែកក្កដា​ខាងមុខនេះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ