ស្ត្រីមានផ្ទៃពោះធ្វើការចំណាកស្រុកប្រឈមនិងគ្រោះថ្នាក់ដល់អាយុជីវិត

រូបភាពដោយលោក ជៀម វឿន ពលរដ្ឋអ្នកសារព័ត៌មាន

ក្នុងកិច្ចប្រជុំរបស់ គណៈកម្មការទ្រទ្រង់សុខភាព ឃុំទីពោ ស្រុកសន្ទុក ខេត្ត កំពង់ធំ នៅមណ្ឌលសុខភាពឃុំទីពោ នាថ្ងៃទី 09/07/2018 ។

លោកស្រី សំ រិន ប្រធានមណ្ឌលសុខភាពទីពោ បានមានប្រសាសន៌ថា៖ ‍‍«ស្ត្រីមានផ្ទៃពោះ មានជីវភាពក្រីក្រធ្វើការងាស៊ីឈ្នួលគេក្នុងព្រៃ ឆ្ងាយពីផ្ទះ គឺមានការប្រឈមនិងគ្រោះថ្នាក់ដល់អាយុជីវិត»។

ជាក់ស្ដែងកាលពី បីថ្ងៃមុន មានស្ត្រីម្នាក់ឈ្មោះ សុខគីន រស់នៅភូមិនិម្មិត ឃុំទីពោ បានស្លាប់ ព្រោះតែនាងមានផ្ទៃពោះនិងជិតដល់ពេលសម្រាល តែដោយសារកន្លែងធ្វើការនៅឆ្ងាយ និងមានជីវភាពក្រីក្រផង នៅពេលដែលបញ្ជូនដល់មន្ទីពេទ្យបង្អែក ក៏មិនហ៊ានចូលព្រោះគ្មានលុយ ហើយក៏យកមកផ្ទះសិនដើម្បីរកខ្ចីលុយគេ តែជាអកុសល ពេលដល់ផ្ទះនាងក៏បានស្លាប់បាត់បង់ជីវិតគួរឲ្យ អាណោចអាធម្ម។

លោក ឆាយ យូ មេឃុំ ទីពោបានមានប្រសាសន៍ថា៖ «រឿងនេះគួរឲ្យសោកស្តាយណាស់ ទោះមានប្រាក់ ឬ គ្មានប្រាក់គួរតែចូលមន្ទីពេទ្យសិនទៅ ហើយចាំសុំគេដោះស្រាយតាមក្រោយ មិនគួរណាបណ្តោយឲ្យមានគ្រោះថ្នាក់ដល់ជីវិតចឹងទេ»។

រូបភាពដោយលោក ជៀម វឿន ពលរដ្ឋអ្នកសារព័ត៌មាន

កន្លងមកលោក សួង យឿន អនុភូមិ អូធំ ធ្លាប់ត្អូញត្អែរថា ប្រជាពលរដ្ឋក្រីក្រមួយចំនួន គាត់មិនចង់ទៅសម្រាលកូននៅមណ្ឌលសុខភាពនោះទេ​ ពួកគាត់សុខចិត្តសម្រាលកូននៅផ្ទះវិញ  ដោយសារ គាត់យល់ថាប្តីគាត់អាចមានពេលរកស៊ីឬធ្វើការក្បែរៗផ្ទះបានចំណូលខ្លះសម្រាប់គ្រួសារ។

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។