ក្រសួងការងារជំរុញសាលាបច្ចេកទេសអនុញ្ញាតឲ្យសិស្សទៅបោះឆ្នោត

​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសមៈ

ខណៈសេចក្តីជូនដំណឹងឲ្យថៅកែបើកប្រាក់ខែបុគ្គលិកឲ្យបានមុនថ្ងៃបោះឆ្នោត ក្រសួងការងារក៏បានជំរុញទៅ​សាលាបចេ្ចកទេស ឲ្យ​អនុញ្ញាតឲ្យសិស្សឈប់សម្រាកបីថ្ងៃផងដែរ ដោយថា ដើម្បីងាយស្រួលទៅបោះឆ្នោត។

សេចក្តីជូនដំណឹងនៅថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជម្រាបទៅគណៈ​គ្រប់​គ្រង​សាលាបណ្ដុះ​បណ្ដាល​បច្ចេកទេស​នៅ​ទូទាំង​ប្រទេស អនុញ្ញាតឲ្យសិស្សដែលកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ខ្លួន បានឈប់សម្រាកចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ដើម្បីបង្កការងាយស្រួលក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ខាងមុខ។

ក្រសួងបញ្ជាក់ថា ការជំរុញនេះធ្វើតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិលើកទី៦ នៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ បាន​ចុះ​ឈ្មោះ​ចូលរួមប្រកួតប្រជែង។

កាលពីខែមុន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានជូនដំណឹងឲ្យម្ចាស់សហគ្រាសទាំងអស់ត្រូវអនុញ្ញាតឲ្យកម្មករឈប់សម្រាកចំនួន ៣ថ្ងៃ ដើម្បីបានចូលរួមការបោះឆ្នោតខាងមុខនេះ  ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ កម្មករឈប់សម្រាកបានតែនៅថ្ងៃបោះឆ្នោត​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ