រដ្ឋាភិបាល​​ថា​ ជួយ​​សង្គ្រោះ​​ស្ត្រី​​ខ្មែរ​​១៦​​នាក់​​ពី​​ប្រទេស​​ចំនួន​​៤​​​ក្រោយ​​រង​​ការ​​ជួញ​ដូរ​

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ថា ពលរដ្ឋ​ខ្មែរ ១៦​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ និង​បញ្ជូន​ត្រឡប់​​មក​កាន់​ប្រទេស​កំណើត​វិញ ក្រោយ​ពី​ពួកគេ​ត្រូវ​បាន​ជួញ​ដូរ​​ទៅ​កាន់​ប្រទេស​ចំនួន ៤។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ការបរទេស បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជន​ជាតិ​ខ្មែរ ១៦​នាក់ ត្រូវ​បាន​ជួយ​អន្តរាគមន៍ និង​សង្គ្រោះ​ពី​ប្រទេស​ចំនួន ៤ ក្នុង​នោះ ៨​នាក់​នៅ​ប្រទេស​ចិន ៤​នាក់​នៅ​វៀតណាម ៣​នាក់​នៅ​ថៃ និង​ម្នាក់​នៅ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ស្ត្រី​ខ្មែរ​ ១៥​នាក់ ត្រូវ​បាន​មេ​ខ្យល់​ជួញ​ដូរ​ទៅ​កាន់​ប្រទេស​ទាំង​នោះ ខណៈ​ពលការិនី​ម្នាក់ ពុំ​អាច​ទ្រាំ​ទ្រ​នឹង​ការងារ​នៅ​ឯ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ