វិភាគ៖​ តើ​​សេ​ណា​រី​យ៉ូ​​អ្វី​​ខ្លះ​​ដើ​ម្បី​​បញ្ចៀស​​ការ​កាត់​​ផ្តាច់​​ប្រព័ន្ធ​​អនុ​គ្រោះ​​ពន្ធ​​ពី​​អឺ​រ៉ុប​​?​

កំពង់ផែ ប្រព័ន្ធអនុគ្រោះពន្ធ (រូបភាព៖ បណ្ដាញសង្គម)

ទីបំផុតទៅសហភាពអឺរ៉ុប បានបញ្ជូនគណៈប្រតិភូរបស់ខ្លួន​មកកម្ពុជារយៈពេល ៨ថ្ងៃ គឺចាប់ពី​ថ្ងៃទី៥ ដល់ថ្ងៃទី​១១ខែកក្ក​ដា​នេះ​ ជា​​អ្វី​ដែ​ល​ក្រុមប្លុក​លោកសេរីមួយ​នេះហៅ​ថា បេ​សក​កម្ម​ពិ​សេស​ដើម្បី​ស្វែង​រក​ការ​ពិតថា​​ តើ​រដ្ឋាភិបាល​កម្ពុ​​ជា​ពិត​ជាបា​ន​រំ​លោ​​​ភសិទ្ធិ​​​មនុ​ស្ស ​សិ​​ទ្ធិ​​​ធ្វើ​នយោបា​យដូចការលើកឡើង​មែន​ឬទេ​​ មុន​ខ្លួនស​ម្រេចកាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះពន្ធពីកម្ពុជាវិញ។

ប្រ​ព័​​​ន្ធ​អនុគ្រោះពន្ធ​ «គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA​ របស់​សហភាព​អឺរ៉ុប​ បានកំណត់​មិនយកពន្ធ​លើផ​លិត​ផល​គ្រប់​យ៉ាង​លើកលែងតែអាវុធ ដែល​កម្ពុ​ជា​​នាំ​​​ទៅលក់​នៅទីផ្សាររបស់ខ្លួន។

ប្រព័​ន្ធ​ EBA ធ្វើឲ្យ​សហភាព​អឺរ៉ុ​ប​ក្លាយជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​កម្ពុជានាំ​ផលិតផលកាត់​ដេរ​ និងកសិកម្ម​​ទៅលក់​នៅ​ទី​នោះ​ដោ​​យ​​រួចព​ន្ធ។​

អ្នកជំនាញ​សេដ្ឋកិច្ច ​លោក ង៉ែត ជូ ប្រាប់​ VOD​ កាល​ពីសប្តាហ៍​មុន​ថា​​ ប្រព័ន្ធអនុគ្រោះព​ន្ធ​​នេះ ​​បាន​​​ផ្ត​​ល់អត្រាកំណើតសេដ្ឋកិច្ច​ដល់​កម្ពុជាដ​ល់ទៅ ៤០% និងផ្តល់ឱកាសដល់អ្នកវិនិ​យោគផ្នែកវិស័​យ​កា​ត់​​​ដេរ និងកសិកម្ម ឲ្យពួកគេមា​នលទ្ធភា​ពប្រ​​​កួត​​​ប្រជែ​ង​ជា​​​​មួ​​យ​ប្រទេ​ស​​ជិ​​​តខាង ពិសេសវិស័យកាត់ដេរ ដែល​បា​នស្រូ​ប​យក​ក​​ម្លាំ​​ង​​​​ពលកម្ម​ជាង ៨០ម៉ឺននាក់ ដែលកំពុង​បម្រើ​​​ការងា​រ​បច្ចុប្ប​ន្ន។

ប៉ុន្តែ ​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​នេះ ​បាន​ភ្ជាប់​ទៅនឹង​លក្ខខណ្ឌសិទ្ធិ​មនុស្ស​ និងប្រ​ជាធិបតេយ្យ​ អនុលោមតាមកិ​ច្ច​ព្រ​ម​ព្រៀ​​​​​​ង​ស​​​ន្តិភា​ពទីក្រុ​ងប៉ារីស ​ដែលមាន ១៨ប្រទេសចុះហត្ថខារួមគ្នា ក្នុងនោះ​មានទាំង​មហា​អំណាចទាំ​ង ៥ផ​ង​ដែ​រ​។

ប៉ុន្តែ​ ក្រោយពី​កម្តៅនយោបាយ ដែលឈានទៅចាប់ឃុំខ្លួន​មេដឹកនាំ​អតីតបក្សប្រឆាំង លោក កឹម សុខា បណ្តេញអង្គការ NDI របស់​អា​មេ​រិក និងរំលាយគណបក្សសង្គ្រោះជាតិជាដើមនោះ សហភាព​អឺរ៉ុបដែ​ល​​ជា​ទីផ្សារដ៏ធំ​របស់កម្ពុជា បានព្រមានថា នឹង​ផ្តា​ច់​​​​ប្រ​ព័​​ន្ធ​​​អ​នុគ្រោះ​ពន្ធពីកម្ពុជា បើក្រុមការងារពិ​សេសរបស់ខ្លួន រកឃើញថា រដ្ឋា​​ភិ​បាលកម្ពុជាពិ​តជាមិន​បាន​ធ្វើ​ឲ្យប្រ​សើ​រឡើង​ខាង​ផ្នែក​លើ​​កក​ម្ព​ស់​​​សិ​ទ្ធិមនុស្ស និងប្រជាធិ​បតេយ្យ​មែននោះ។

ស្ថិតក្នុងសម្ពាធបែបនេះ តើមានសេណារីយ៉ូ​នយោបាយ​អ្វីខ្លះដើម្បីទប់ស្កាត់កុំឲ្យអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះ?

នាយកប្រ​តិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធ​ភាពការងារ​ និង​សិទ្ធិមនុស្ស ​លោក ​មឿន​ តុលា​ លើក​ឡើង​ថា​ ប្រព័ន្ធ​អនុគ្រោះ​​ពន្ធរ​បស់​​ស​​ហ​​ភា​ពអឺរ៉ុប​ បានភ្ជា​ប់ទៅនឹង​លក្ខខណ្ឌគោ​រពសិទ្ធិកា​រងារ លើកក​ម្ពស់សិ​ទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ ក្រោយ​ពី​កម្ពុជា​​បា​​ន​​ចុះ​​កិ​ច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារីស​ថា គោលនយោបា​យ​របស់​ខ្លួន​ដើរ​​លើ​គន្លង​ប្រជាធិ​ប​តេយ្យ​។​

លោក​ មឿន​ តុ​លា ​វិភាគ​ថា ​សេណារី​យ៉ូដែ​លប​ក្សកាន់​អំណាច​ អាច​ទប់​ស្កាត់​​សហភាពអឺរ៉ុប កុំ​ឲ្យកាត់ផ្តាច់ប្រព័​ន្ធ​អនុគ្រោះ​ពន្ធ​​នេះ​​ លុះណាតែបក្សកាន់អំណាចធ្វើឲ្យប្រទេសលោកសេរី​ជឿថា ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាបច្ចុ​ប្បន្ន កំពុងដើរ​លើគន្លងប្រជាធិ​ប​​​តេ​​​យ្យ​ពិ​ប្រា​ក​ដ​។

ប្រព័ន្ធនៃការបោះឆ្នោតហ្នឹង វាអាចធានានូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែរអត់។ អាហ្នឹងដែលជា​ចំណោទ​សម្រា​​​​ប់​កម្ពុ​ជា​ត្រូវឆ្លើយ​ទៅនឹងសំនួរ​របស់សហគមន៍អឺរ៉ុប ឆ្លើយទៅនឹងសំណួររបស់សហគមន៍អន្តរជាតិ រួមទាំងអាមេរិកផ​ង​ដែរ ព្រោះ​ច​ង់មិ​ន​ចង់យើងត្រូវតែទទួលរងនូវឥទ្ធិពលសេដ្ឋកិច្ចពីគេដែរ ដោយសារតែយើងជាប្រទេសផលិត គេជាប្រទេសដែលទទួលទិញ។ បើសិ​នជាគេ​អត់ទិញ បើសិនជាគេអត់ទិញយើងមិនដឹកផលិតយកទៅណា

នាយកប្រ​តិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធ​ភាពការងារ​ និង​សិទ្ធិមនុស្ស ​លោក ​មឿន​ តុលា

បើតាមលោក មឿន តុលា បើរដ្ឋាភិបាលបណ្តែតបណ្តោយ​ឲ្យប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ ​បាត់​បង់​ទៅវិញ​ វិស័យកាត់​ដេ​រ​នឹង​រង​​គ្រោះ​​​​​​​​​ធ្ងន់ធ្ងរមុន​គេ ធ្វើឲ្យប៉ះពាល់ដល់ក​ម្មក​រជាង ​១លាននាក់ ប្រឈមនឹងអត់ការងារធ្វើ ហើយទីបំផុតនឹងជំរុ​ញឲ្យមានចំណា​កស្រុ​​​​​កយ៉ា​ងគំហុក។

របាយការណ៍របស់គណៈកម្មការអឺរ៉ុប ដែលបានចេញផ្សាយ​កាលពីខែមេសាកន្លងទៅ បាន​បង្ហាញ​ថា ប្រទេសកម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ​សហ​គមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង ​៥ពាន់លានដុល្លា។ ទំនិញដែលកម្ពុជានាំចេញទៅ​សហគមន៍​អឺរ៉ុប​ភា​គច្រើ​ន ​គឺផលិតផលវាយនភណ្ឌកាត់ដេរ និងកសិកម្ម។

អ្នក​​ស្រាវ​ជ្រាវ​ពីកា​រអភិវ​ឌ្ឍ​សង្គម​ លោក​បណ្ឌិត​ មាស​ នី​ លើ​កឡើ​ងថា ​ប្រព័ន្ធអ​នុគ្រោះ​​ព​ន្ធ ​EBA​ របស់​សហភាព​អឺរ៉ុប​ បា​ន​ផ្តល់​​ឱ​កា​សឲ្យអ្នកវិនិយោគនៅកម្ពុជា ពិសេសវិស័យកាត់ដេរ អាចមានលទ្ធភាពប្រកួតប្រជែង​ជាមួយប្រទេ​សជិតខាងបាន​។ មួយវិញ​ទៀ​ត​​លោកថា ប្រព័ន្ធអនុគ្រោះពន្ធនេះ បានជំរុញដល់អត្រាកំណើតសេដ្ឋកិច្ចរាប់រយលានដុល្លារក្នុងមួយឆ្នាំផងដែ​រ​។

លោក មាន នី វិភាគថា គន្លឺះនៃការទប់ស្កាត់កុំឲ្យថវិកាជាតិរាប់លានដុល្លារក្នុងមួយឆ្នាំៗ បានពីប្រព័ន្ធអនុគ្រោះពន្ធនេះ បាត់បង់​ទៅវិញ រដ្ឋាភិបាល​ត្រូវពិនិត្យមើលឡើងវិញ ពីការគោរព​រដ្ឋធ​ម្មនុ​ញ្ញ ជំរុញឲ្យមានលំហរសេរីភាពបញ្ចេញមតិ លើកកម្ពស់​សិទ្ធិ​មនុ​ស្ស​ សិទ្ធិធ្វើន​យោ​បា​យ​ពិតប្រាកដមួយ ​អា​ចទទួ​ល​យ​ក​​​​បា​នទាំ​ងសហគមន៍ជាតិ និងអន្តរជាតិជាតិ ចៀសវាង​បង្កើតប្រ​ព័​ន្ធ​​ប្រ​​ជាធិបតេយ្យមួយ ទទួ​​ល​ស្គា​​ល់ត្រឹមតែ​ពី​មន្ត្រីរដ្ឋាភិបាលនោះ។

សេណារីយូសំខាន់ គូភាគីពាក់ព័ន្ធខ្លួនឯងដឹង មិនមែនមិនដឹងថាខ្លួនឯងកំពុងធ្វើអីទេ ពិសេសរដ្ឋាភិបាលហ្នឹ​ងត្រូវពិ​និ​ត្យ​ឡើងវិញពីស្ថានការណ៍នយោបាយបច្ចុប្បន្ន ធ្វើយ៉ាងនាទាញឲ្យវាស្ថិ​តមកក្នុងគន្ល​ងប្រជាធិបតេ​យ្យនិង​ការគោ​រពសិ​ទ្ធិមនុស្ស

អ្នក​​ស្រាវ​ជ្រាវ​ពីកា​រអភិវ​ឌ្ឍ​សង្គម​ លោក​បណ្ឌិត​ មាស​ នី​

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូស័ក្តិ កាលពីឆ្នាំមុន បានរាយការណ៍ ប្រា​ប់​នា​យករដ្ឋ​មន្ត្រីថា នៅឆ្នាំ២០១៦​​កន្លង​មក កម្ពុជាបាន​ចំណេញ​ប្រាក់ ៦៧៦លានដុល្លារ ពីប្រព័ន្ធអនុគ្រោះ​រ​បស់សហភាព​អឺរ៉ុបនេះ​។

អ្នកតាមដាននយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងដែរថា ប្រព័ន្ធអនុគ្រោះពន្ធ​របស់អឺរ៉ុបនេះ បានផ្សា​ភ្ជាប់​ទៅ​នឹងលក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោកថា ដើម្បីកុំឲ្យប្រព័ន្ធអនុគ្រោះពន្ធនេះ​បាត់បង់ទៅវិញ រដ្ឋាភិ​បាលត្រូវស្ដារ​ស្ថានការណ៍នយោបាយ ដើម្បីឆ្លើយតបទៅនឹងការចង់បាន​របស់ម្ចាស់ជំនួយ និងប្រទេសដែលបា​នចុះហត្ថលេ​ខា​កិ​ច្ចព្រ​មព្រៀងទីក្រុងប៉ារីស។

លោកថា៖ «អ្វីដែលទាក់ទាញ​អឺរ៉ុបនោះ គឺគ្មានអីក្រៅពីលំហរ​សេរីភាព ប្រជាធិបតេយ្យនៅ​កម្ពុជាទេ។ ប្រសិន​បើយើងធ្វើ​ឲ្យ​គេទទួ​ល​ស្គា​ល់ គេឲ្យតម្លៃថា យន្តការនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ស្រ​បតាម​អា​​មេរិក និង​អឺរ៉ុ​បចង់បាន ប្រហែលជាគេមិនផ្តាច់ទេ ប៉ុន្តែ បើខុសគោលការណ៍ហ្នឹង ខ្ញុំគិតថា ប្រហែ​លជាគេមា​នវិធា​នការហើយ»។

សរុបសេចក្តីទៅ បើទោះបីអ្នកវិភាគយល់ថា សេណារីយ៉ូសំខាន់ ដើម្បីទប់ស្កាត់កុំឲ្យសហភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ​នេះ គឺត្រូវត្រឡប់ថយក្រោយ ដើម្បីស្តារប្រជាធិបតេយ្យឡើងវិញក៏ដោយ ប៉ុន្តែ ពួកគេថា បក្សកាន់អំណាចពេលនេះ ហាក់មិនអាច​ត្រ​​​​ឡ​ប់​​​ថ​​យក្រោយបានទេ ទោះដឹងថា ប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន​កំពុងជំរុញកម្ពុជា ឲ្យប្រឈមទៅនឹ​ងការដាក់ទណ្ឌកម្ម​សេដ្ឋកិ​ច្ច​​ពី​​​ក្រុ​​​​​​ម​ប្រទេ​ស​​​លោកសេរីក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ