អត្ថបទព័ត៌មានថ្មីៗ

អគ្គីភ័យ​មួយ​នៅ​ខ័ណ្ឌ​ឬស្សីកែវ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង​​

នៅវេលា​ម៉ោង​០៣​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃ​អង្គារ ១៣​រោច ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ មាន​ករណី​អគ្គីភ័យ​មួយកន្លែង​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្រុមទី​១៧ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ

អគ្គីភ័យមួយនៅបានកើតឡើងនៅខណ្ឌឬស្សីកែវរាជធានីភ្នំពេញនៅវេលាម៉ោង៣ទៀបភ្លីថ្ងៃនេះដែលបណ្ដាលផ្ទះប្រជាពលរដ្ឋនៅទីនោះជាច្រើន​ខ្នង​រងការខូចខាត។

អគ្គីភ័យមួយនៅបានកើតឡើងនៅខណ្ឌឬស្សីកែវរាជធានីភ្នំពេញនៅវេលាម៉ោង៣ទៀបភ្លីថ្ងៃនេះដែលបណ្ដាលផ្ទះប្រជាពលរដ្ឋនៅទីនោះជាច្រើន​ខ្នង​រងការខូចខាត។

តាមការចុះផ្សាយរបស់វេបសាយអគ្គស្នងការដ្ឋានគរបាលជាតិ អគ្គីភ័យ​នេះបាន​បណ្ដាលឲ្យផ្ទះ៦៤ខ្នងឆេះ ប៉ុន្តែមិនបណ្តាល   អោយមានមនុស្សបាត់បង់ជីវិតឬរងរបួសនោះទេ។

ប្រភពដដែល បាន​ដកស្រង់ការអះអាងពីប្រជាពលរដ្ឋនៅជាប់ទីកន្លែងកើតហេតុថា អគ្គិភ័យឆេះរាលនេះបានបង្ករឡើងដោយការឆ្លងចរន្តអគ្គីសនីក្នុងផ្ទះគ្រួសារជនជាតិវៀតណាម​មួយ ប៉ុន្តែ​មន្ត្រីជំនាញ​ខណ្ឌ​នៅតែបន្ត​ស្រាវជ្រាវ​កំណត់មូលហេតុ​អោយ​បាន​ច្បាស់ថែមទៀត។

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

[wpc-weather id="75954"/]