មនុស្ស​ ៧៤​នាក់​ស្លាប់​ និង​ ៤៩​នាក់​រង​របួស​ដោយសារ​គ្រោះ​ធម្មជាតិ​ សំរាប់​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​២០១៨​

នៅ​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២​និង​២០​ថ្ងៃត្រង់​ មាន​ ករណី​រន្ទះបាញ់​មនុស្ស​ស្លាប់​ នៅ​លើ​ទូក​ នៅ​ចំណុច​ព្រែក​ពយ​ពេ​ច​ ស្ថិត​ក្នុងភូមិ​ កំពង់​ស្តាំ​ ឃុំ​ជ្រោយ​ស្វាយ​ ស្រុកស្រែ​អំបិល ខេត្តកោះកុង (រូបភាព៖ នគរបាលជាតិ)

យ៉ាងហោចណាស់មានមនុស្ស៧៤នាក់បានស្លាប់ និង៤៩នាក់ផ្សេងទៀតបានរងរបួស ដែលបង្កឡើងដោយរគ្រោះធម្មជាតិ​​​រន្ទះបាញ់ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ ។

យ៉ាងហោចណាស់មានមនុស្ស៧៤នាក់បានស្លាប់ និង៤៩នាក់ផ្សេងទៀតបានរងរបួស ដែលបង្កឡើងដោយរគ្រោះធម្មជាតិ​​​រន្ទះបាញ់ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ ។

អ្នក​នាំ​ពាក្យ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ លោក កែវ វី បាន​​​ប្រាប់វីអូឌីតាមទូរសព្ទនៅថ្ងៃនេះថា រន្ទះបានបាញ់បានសម្លាប់មនុស្ស៧៤នាក់ និង​​​ រងរបួស៤៩នាក់​​​សំរាប់ឆមាសទីមួយឆ្នាំ២០១៨នេះ ដែលមានអ្នកស្លាប់កើនឡើង២៧នាក់​​​ប្រៀបធៀបឆ្នាំ២០១៧ ក្នុងរយៈពេលដូចគ្នា។ ក្នុងឆ្នាំ២០១៧ រន្ទះបានសម្លាប់មនុស្សតែ៤៧នាក់ និងរបួស៤៨ប៉ុណ្ណោះ។​​​ រន្ទះបាញ់នេះក៏បានសម្លាប់ គោ-ក្របី ៨០ក្បាល ហើយខូចខាតផ្ទះសំបែងចំនួន ១២ខ្នងផងដែរ។

លោកកែវ វី​​​ បានបន្តថាគ្រោះធម្មជាតិខ្យល់ព្យុះកើតឡើង ១៣៩លើក ហើយបណ្ដាលឲ្យពលរដ្ឋស្លាប់ចំនួន ៣នាក់ របួសចំនួន ៣១នាក់ ព្រមទំាងធ្វើឲ្យខូចខាតផ្ទះធ្ងន់ធ្ងរចំនួន ៥៣២ខ្នង ផ្ទះខូចខាតមធ្យមចំនួន ២០២៥ខ្នង របើកដំបូលសាលារៀន ១៨អាគារ និងអាគារផ្សេងៗទៀតចំនួន ៩អាគារ សំរាប់ប្រាំមួយខែដើមឆ្នាំ២០១៨  ដែលមានចំនួនខូចខាតប្រហាក់ប្រហែលឆ្នាំ២០១៧ដែរ។

លោកកែវ វី  បានបន្ថែមថាអាជ្ញាធរខេត្តបានបញ្ជូនកងកម្លាំងជួយសង្រ្គោះពេលដែលគ្រោះមន្តរាយកើតមាន​​​ហើយបន្ទាប់ពីគ្រោះមហន្តរាយកើតឡើងអាជ្ញាធរខេត្តនីមួៗក៏បាន ផ្ដល់ជាជំនួយសង្គ្រោះបន្ទាន់នានាដែលមានដូចជា អង្ករ និងសំភារៈ​ផ្សេងៗ។

ក្រសួងជំនាញនិងគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានចែកព្រឹត្តិប័ត្រផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពី ការព្យាករណ៍អាកាសធាតុ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។