ធនាគារអភិវឌ្ឍន៍​អាស៊ីសម្រេច​ផ្តល់​កម្ចី​៩០​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​វិស័យ​កសិកម្ម

បន្លែ​នៅ​ក្នុង​មជ្ឈមណ្ឌលកសិកម្ម​ធម្មជាតិ និង​សហករណ៍​សរីរាង្គខ្មែរដែល​ទើប​សម្ពោធ​នៅ​ថ្ងៃព្រហស្បតិ៍​នេះ (រូបភាព​៖ ហ៊ុន សិរីវឌ្ឍន៍)

ធនាគារ​អភវឌ្ឍន៍អាស៊ី ADB បាន​ប្រកាស​ផ្តល់​កម្ចី​៩០លានដុល្លារដល់​កម្ពុជា សម្រាប់​គម្រោង​ជួយ​ដល់​កម្ពុជា​ដើម្បីពង្រឹងភាព​ធន់​នឹង​អាកាស​ធាតុ និងធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម​។

តាមការ​ចុះផ្សាយលើគេហទំព័រ​ធនាគារអភិវឌ្ឃន៍អាស៊ី ADB ចេញផ្សាយកាល​ថ្ងៃទី​៤​ កក្កដា គម្រោងនៃ​ការផ្តល់​កម្ចី​​នេះ​នឹង​ជំរុញដល់​ការ    ​បន្ស៊ាំអាកាស​ធាតុ នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​កសិកម្ម​សំខាន់ៗ ដែល​នឹង​ជួយ​ដល់សង្វាក់ផលិតកម្ម ​ស្រូវ ពោត ក្តួច និង​ស្វាយ​ដែល​ដាំ​ដុះ​នៅ   ​កម្ពុជា។

តាម​រយៈ​ជំនួយ​នេះ​ ADB អះ​អាង​ថា​នឹង​ធ្វើឲ្យ​ប្រសើ​រ​ឡើង​វិញនូវប្រព័ន្ធធារាសាស្រ្ត ការ​គ្រប់​គ្រង​ទឹក ការរៀប​ចំ​ហេដ្ឋា​រចនា​សម្ព័ន​ផ្លូវ​ថ្នល់ និង​ជំរុញ​​ការ​ប្រើ​ប្រាស់​ថាម​ពល​ដែល​អាច​កើ​ត​ឡើង​វិញ​បាន​ដូច​ជាថាមពល​ពន្លឺ​ព្រះ​អាទិត្យជា​ដើម។

ADB រំពឹង​ថាគម្រោង​នេះនឹង​បញ្ចប់​នៅត្រី​មាស​ទី​៣ ក្នុង​ឆ្នាំ​២០២៤​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ