នៅទីបំផុត FIFA បានរកឃើញជើងខ្លាំងសម្រាប់ទៅបន្តវគ្គពាក់កណ្តាល់ផ្តាច់ព្រាត់នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup 2018) ដែលក្នុងនោះរួមមាន៖
ជំនួបថ្ងៃទី១០កក្កដា ត្រូវនឹងវេលាម៉ោង១យប់ ម៉ោងនៅកម្ពុជា ក្រុមបាល់ទាត់ប្រទេសបារាំង (FRANCE) នឹង ត្រូវប្រកួតជាមួយក្រុមបាល់ទាត់ប្រទេស បែលហ្សិច (BELGIUM) នៅឯកីឡដ្ឋាន សានភីធឺស្បឺក (Saint Petersburg Stadium)។
ជំនួបថ្ងៃ១១កក្កដា ត្រូវនឹងវេលាម៉ោង១យប់ ម៉ោងនៅកម្ពុជា ក្រុមបាល់ទាត់ប្រទេសក្រូអាត (CROATIA) នឹង ត្រូវប្រកួតជាមួយក្រុមបាល់ទាត់ប្រទេសអង់គ្លេស (ENGLAND) នៅឯកីឡដ្ឋាន ឡូនីគី (Luzhniki Stadium)។
បន្ទាប់ពីជំនួបនេះ នៅថ្ងៃទី១៤កក្កដា វេលាម៉ោង៩យប់ ម៉ោងនៅកម្ពុជា ក្រុមដែលមិនទទួលបានជ័យជំនះ និងត្រូវជួបគ្នា នៅឯកីឡដ្ឋាន សានភីធឺស្បឺក (Saint Petersburg Stadium) ដើម្បីគ្រងដំណែកលេខ៣និងលេខ៤។
ចំណែក ជើងខ្លាំងទាំង២ ដែលឈ្នះបន្តសម្រាប់វគ្គផ្តាច់ព្រាត់ នឹងត្រូវជួបគ្នា នៅថ្ងៃទី១៥កក្កដា វេលាម៉ោង១០យប់ ម៉ោងនៅកម្ពុជា។
តើក្រុមបាត់ទាត់ប្រទេសណា នឹងគ្រងដំណែងជើងឯងបាល់ទាត់ពិភពលោករដូវកាលឆ្នាំ២០១៨នេះ ខណៈអតីតជើងឯងឆ្នាំ២០១៤ ប្រទេសអាឡឺម៉ង់ ត្រូវបានទម្លាប់ដោយកូរ៉េខាងត្បូងតាំងពីវគ្គ១៦ក្រុមដំបូងមកម្លះ។
បើតាម FIFA អង់គ្លេស ធ្លាប់គ្រងដំណែកជើងឯកនៅឆ្នាំ១៩៦៦, បារាំង ធ្លាប់គ្រងដំណែងម្ចាស់ពាននៅឆ្នាំ១៩៩៨ ខណៈក្រូអាតនិងបែលហ្សិច មិនធ្លាប់គ្រងដំណែងជើងឯងនៅឡើយទេ៕