បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ឈាង​ចូល​រំលឹក​ខួប​នៅ​កន្លែង​គេ​បាញ់​សម្លាប់​លោក​ កែម ឡី

នាព្រឹកថ្ងៃទី ១០ កក្កដា ២០១៨ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឃោសនាបក្សនៅស្តុបបូកគោ កន្លែងដែលលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបន្ដការឃោសនារកសំឡេងឆ្នោត នៅរាជធានីភ្នំពេញ និងបានឈាងចូលគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី ដែលបានស្លាប់ ២ឆ្នាំមកហើយ។

នៅថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចាប់ផ្ដើុមការឃោសនាទ្រង់ទ្រាយធំរបស់ខ្លួននៅរាជធានីភ្នំពេញ។  ក្បួនយុទ្ធនាការណរណ៍របស់គណបក្សនេះក៏ចូលគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី នៅស្ដារម៉ាតមួយកន្លែង ស្ថិតនៅស្ដុបបូកគោ ជាទីកន្លែងដែលអ្នកវិភាគនយោបាយល្បីឈ្មោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កាលពីថ្ងៃទី១០កក្កដាឆ្នាំ២០១៦។

ក្បួនឃោសនាដែលមន្ត្រីគណបក្សនេះអះអាងថាមាន​អ្នកចូលរួម​ជិត​២០០០នាក់​ ក៏​បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សខ្លួន និងការរិះគន់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន ថាពោរពេញដោយការប្រព្រឹត្តពុករលួយ អយុត្ដិធម៌សង្គម តុលាការមិនឯករាជ្យ និងការប្រកាន់បក្ខពួករបស់អាជ្ញាធរនៅថ្នាក់មូលដ្ឋាន។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺជាគណបក្សមួយ ក្នុងចំណោមគណបក្ស១៩ទៀត ដែលនឹងចូលរួមការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ នៅថ្ងៃទី២៩កក្កដាឆ្នាំ២០១៨ខាងមុខនេះ ខណៈ ការបោះឆ្នោតនេះ។ គណបក្សនេះតែងតែអះអាង​ថា​លោក​កែម ឡី ជាស្ថាបនិកម្នាក់របស់គណបក្សខ្លួន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ