សមត្ថកិច្ច​​ចាប់​​ខ្លួន​​មនុស្ស​​៣​​នាក់​​ទៀត​​ពាក់​ព័ន្ធ​​ការ​​ដឹក​​ជញ្ជូន​​គ្រឿង​ញៀន​​១២០​​គីឡូក្រាម​​ពី​​ព្រំដែន​​ឡាវ

បុរស៣នាក់ ដែលពាក់ព័ន្ធនឹងរឿងគ្រឿងញៀន ១២០ គីឡូ កាលពីខែមុន (រូបភាព៖ FN)

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​ខ្មែរ ៣​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួននៅ​ទីតាំង​បី​កន្លែង​ផ្សេង​គ្នា​នៅ​រាជ​ធានី​ភ្នំពេញ ជាមួយ​នឹង​គ្រឿង​ញៀន​ដល់​ទៅ ២៦​គីឡូក្រាម ពាក់​ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ដល់​ទៅ ១២០​គីឡូក្រាម​កាល​ពី​ចុង​ខែ​មុន។

នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​ក្រសួង​មហាផ្ទៃ លោក ឡឹក វណ្ណៈ បាន​ប្រាប់​វីអូឌី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ម្ដុំ​រង្វង់​មូល​កាំកូស៊ីធី ជន​សង្ស័យ​ម្នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ និង​ជន​សង្ស័យ​ទី​៣ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ឯ​ខណ្ឌ​សែនសុខ។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​ក៏​បាន​រឹប​អូស​បាន​គ្រឿង​ញៀន ២៦​គីឡូក្រាម​ផង​ដែរ ក្រោយ​ពី​ជន​សង្ស័យ​ទាំង ៣​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា។

លោក ឡឹក វណ្ណៈ បាន​ប្រាប់​ថា ជន​សង្ស័យ​ទាំង ៣​នាក់​នោះ ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន ១២០​គីឡូក្រាម ពី​ច្រក​ព្រំដែន​អន្តរជាតិ​ត្រពាំងក្រៀល ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បាន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ