តុលាការលើកលែងការចោទប្រកាន់អតីតសមាជិកគណៈកម្មាការបុណ្យលោក កែម ឡី

នាយកប្រតិបតិ្តរបស់អង្គការ សង់ត្រាល់ លោក មឿន តុលា

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកលែងការចោទប្រកាន់អតីតសមាជិក១រូបនៃគណៈកម្មការបុណ្យសពលោក កែម ឡី ដោយសាររកមិនឃើញកំហុសកិបកេងថវិកាបុណ្យ។

ដីកាលើកលែងការចោទប្រកាន់ចេញដោយលោកចៅក្រម អុី ឋាវរៈ ចុះថ្ងៃទី៩ខែកក្កដា២០១៨ ដែលវីអូឌីទើបទទួលបាន បញ្ជាក់ថា បន្ទាប់ពីមានការស្រាវជ្រាវតាមនីតិវិធីច្បាប់ហើយ រកឃើញថា លោក មឿន តុលា មិនមានកំហុសក្នុង​ការរំលោភលើទំនុកចិត្ត ឬ កិបកេងលុយបុណ្យនោះទេ។

លោក មឿន តុលា ប្រាប់វីអូឌីថា លោកនៅមិនទាន់បានដឹងពីដីកាលែកលែងការចោទប្រកាន់នោះនៅឡើយទេ។

អតីតគណៈកម្មាការបុណ្យសពលោក កែម ឡី រួមមានលោក ប៉ា ងួនទៀង លោក ​មឿន តុលា និង ព្រះតេជគុណ ប៊ុត ប៊ុនតិញ។​

អតីតគណៈកម្មាការបុណ្យលោក កែម ឡី ត្រូវបានប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ ប្តឹងកាលពីថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៧ ទាមទារឲ្យអតីតគណៈកម្មការបុណ្យបកស្រាយករណីបាត់ថវិកាបុណ្យ។ ប៉ុន្តែ ភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា បានអះអាងថា ថវិកាបុណ្យ មិនបានបាត់នោះទេ ហើយអតីតគណៈកម្មាការបុណ្យក៏មិនបានកាន់លុយដែរ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ