សម្ដេច​ក្រុម​ព្រះ​នរោត្ដម​រណឫទ្ធិ​នឹង​វិល​មក​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ​

សម្តេចក្រុមព្រះ​កាល​ពីពេល​កន្លង​ទៅ​

មន្ត្រីជាន់ខ្ពស់គណបក្ស ហ្វ៊ុន ស៊ិនប៉ិច បានឲ្យដឹងថា ស្ថានភាពព្រះរាជសុខភាព សម្តេចក្រុមព្រះមានភាពប្រសើរឡើង ហើយគ្រោងវិលត្រឡប់មកកម្ពុជាវិញសប្តាហ៍ក្រោយ។​

អ្នកនាំពាក្យគណបក្ស ហ្វ៊ុន ស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ប្រាប់វិអូឌីនៅថ្ងៃនេះថា ព្រះរាជសុខភាពរបស់សម្តេចក្រុមព្រះបានប្រសើរឡើងជាលំដាប់។​ លោកបន្តថា បើទោះជាសុខភាពប្រសើរឡើងតែព្រះអង្គមិនអាចចូលរួមឃោសនាបោះឆ្នោតបានទេ។​

លោក ញ៉េប ប៊ុនជិន បានបន្ថែមថា មកដល់ពេលនេះ សម្ដេចក្រុមព្រះនៅតែមិនទាន់ជ្រាបដំណឹងពីមរណភាពរបស់អ្នកម្នាង អ៊ុក ផល្លា នៅឡើយទេ។ ព្រះអង្គត្រឹមថា អ្នកម្នាងមានរបួស គង់នៅមន្ទីរពេទ្យផ្សេងប៉ុណ្ណោះ។

សម្ដេច​ក្រុមព្រះ និង​អ្នក​ម្នាង បាន​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​​កម្រិត​ធ្ងន់​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៥ អំឡុង​ពេល​ធ្វើ​ដំណើរ​ត្រឡប់មក​ពី​ជួប​អ្នក​គាំ​ទ្រ​គណបក្ស​រាជា​និយម​នៅ​ឯ​ខេត្ត​កំពង់ចាម។

ហើយនៅក្នុងឆ្នាំនេះ កាលពីថ្ងៃទី ថ្ងៃទី ១៧ ខែមិថុនា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍លើកនេះបានឆក់យកជីវិតអ្នកម្នាងអ៊ុក ផល្លា នៅពេលដែលទ្រង់ស្ថិត​ក្នុង​ដំណើរ​ចុះ​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ឯ​ខេត្ត​កំពត និង​បន្ត​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ