អង្ករនាំចេញធ្លាក់ចុះជិត៦%ក្នុងឆមាសទី១ឆ្នាំ២០១៨

អង្ករ សែនពិដោរ

របាយការណ៍របស់រដ្ឋាភិបាល​បង្ហាញថា ការនាំអង្ករចេញទៅលក់នៅទីផ្សារអន្តរជាតិ នៅក្នុងឆមាសទី១ឆ្នាំ២០១៨នេះ ធ្លាក់ចុះជិត៦% បើប្រៀបធៀបឆ្នាំ២០១៧។

របាយការណ៍លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំអង្ករចេញនៃក្រសួងកសិកម្មបានឲ្យដឹងថា ឆមាសទី១ឆ្នាំ២០១៨ កម្ពុជានាំអង្ករចេញបាន ២៧១ ៥៣៧តោន ខណៈឆមាសទី១ឆ្នាំ២០១៧នាំអង្ករចេញបាន ២៨៨ ៥៦២ ដែលចំនួននេះបង្ហាញថា ការនាំចេញឆ្នាំ២០១៨ធ្លាក់ចុះ៥,៩០%។​

​អគ្គនាយកនៃនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម លោក ហ៊ាន វណ្ណហន បានប្រាប់វីអូឌីថា ការនាំអង្ករចេញធ្លាក់ចុះនេះ ដោយសារតែ មានប្រទេសមួយចំនួនទិញស្រូវពីកម្ពុជាច្រើននាំឲ្យស្រូវក្នុងឃ្លាំងទុកសម្រាប់កិនជាអង្ករនាំចេញក៏ថយចុះដែរ។​

តាមលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំអង្ករចេញគឺមានប្រទេសបីដែលទិញអង្ករពីកម្ពុជា រួមមាន​ចិន ទិញ ៦ម៉ឺនតោន  បារាំង ចំនួន ៤ម៉ឺនតោន និងប្រទេស​ម៉ា ឡេស៊ី ចំនួន ២ម៉ឺនតោនជាង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ