លោក ​សម​ រង្ស៊ី​ ថា​​មាន​​ភស្តុ​​តាង​​សម្រាប់​​ចាប់​​អ្នក​​នៅ​ពី​​ក្រោយ​​ការ​​បាញ់​​សម្លាប់​​លោក​​ កែម​​​ ឡី​​

លោក សម រង្ស៊ី និយាយពីភស្តុតាងដែលោកមានចំពោះរឿងឃាតកម្មនៃការបាញ់សម្លាប់លោក កែម ឡី ថ្ងៃទី ១០ កក្កដា ២០១៨

អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី នៅតែបន្តចោទប្រកាន់ថា អ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី ជាម​ន្ត្រី​​ជា​​ន់ខ្ព​ស់រដ្ឋាភិបាល ហើយថាពួកគេនឹងត្រូវនាំខ្លួនទៅកាត់ទោសជុំវិញសំណុំរឿងឃាតកម្មនេះ ដោយថាលោក​​មាន​ភស្តុ​តា​ង​រឹ​​ងមាំ ផ្តល់ឲ្យពីក្រុមហ៊ុនប្រងឥន្ទនៈរបស់អាមេរិកឈ្មោះ ​Chevron ។

លោក សម រង្ស៊ី អះអាងតាមវីដេឃ្លីបមួយ ដែលបង្ហោះលើគេហទំព័ទរបស់លោក នាថ្ងៃពុធនេះថា លោកទទួលបានឯកសារជាវីដេអូ ពីក្រុមហ៊ុន ​Chevron ហើយ ក្រោយពីលោកបា​នប្តឹង​ទៅ​​​​​​​តុ​​​​លា​​​​កា​​​​រ​អាមេរិកទាមទារឲ្យក្រុម​ហ៊ុននេះបង្ហាញភស្តុតាងដែល​ថតបានដោយកាមេរ៉ាសុ​វត្ថិភាពបំពាក់​នៅក​ន្លែ​ងកើ​តហេ​តុ។

អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ អះអាងទៀតថា ភស្តុតាងនេះ នឹងអាចឲ្យតុលាការអន្តរជាតិ ចាប់អ្នកពាក់​ព័ន្ធជា​មន្ត្រី​​​រដ្ឋា​ភិ​​បាល ដែ​ល​លោកចោទថា នៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី មកផ្តន្ទាទោសបាន។

យើងកុំឲ្យប៉ូលិសស្រុកខ្មែរដឹង។ តែឲ្យប៉ូលិសស្រុកខ្មែរដឹង ខូចការហើយ។ យើងទុកឲ្យប៉ូលិសអន្តរជាតិ ។ ថ្ងៃណា​មួយ​មា​ន​​​​តុលាកា​រអន្តរជាតិ និងអូសកអ្នកដឹកនាំសព្វថ្ងៃ យកទៅកាត់ទោស។ ខ្ញុំរងចាំៗពេលហ្នឹង តែកុំសង្ឃឹមលើតុលាការសព្វថ្ងៃ

អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី

VOD មិនទាន់អាចសុំការបញ្ជាក់ពីក្រុមហ៊ុន Chevron បាននៅឡើយទេ ​ជុំវិញការអះអាងរបស់លោក សម រង្ស៊ី​នេះ។

ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហៅការអះអាងរបស់លោក សម រង្ស៊ី នេះថា អាចជា​ការ​មិន​ពិត​ច្រើ​នជាង​។

កន្លងទៅទណ្ឌិត សម រង្ស៊ី បានស្នើសុំឯកសារវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពហ្នឹង ក្រុមហ៊ុនគេបដិសេ​ធម្តងជាពី​រដង​រួច​ទៅ​​ហើយ។ អញ្ចឹងបានសេចក្តីថាក្រុមហ៊ុន​ Chevron នេះគេប្រកាន់តួនាទីរបស់គេ គេមានសមត្ថកិច្ចអីមកស៊ើបអង្កេត ។ ប៉ុន្តែ​រឿ​​ង​​​​ស៊ើបអង្កេតជារឿង របស់តុលាការ ដែលសំណុំលិខិតទាំងអស់បានធ្លាក់ដល់ដៃតុលាការ ហើយតុលាការបាន​ធ្វើការស៊ើ​បអង្កេ​ត​​និ​ង​វិនិច្ឆយទោសរួចទៅហើយ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

បើតាមអ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ សំណុំរឿងបាញ់សម្លាប់លោក កែម ឡីនេះ នឹងត្រូវបិទបញ្ចប់ ត្រឹមផ្តន្ទា​ទោសជ​ន​ដៃ​​ដល់ម្នា​ក់ឈ្មោះ ជួប សម្លាប់ រួចរាល់ហើយ។

អ្នកវិភា​គនយោបាយ លោក ឯម សុវណ្ណារ៉ា និយាយថា សំណុំរឿងនេះ មិនអាចទាក់ទាញទឹកចិត្តអ្នកតាមដានសង្គម និ​ង​អ្នក​មាន​​​ភ​ក្តីភាពជាមួយលោក កែម ឡី ឲ្យជឿលើរដ្ឋាភិបាលថាកំពុងខិតខំលុបបំបាត់និទណ្ឌភាពទេ បើសំណុំរឿងនេះ​ត្រូវបិទ​ប​ញ្ច​ប់​​​​​​ត្រឹម​ផ្តន្ទា​ទោ​​​ស​ជនជាប់ចោទតែម្នាក់នោះ។

បញ្ហានិទណ្ឌភាពនៅ​កម្ពុជាហ្នឹង វានៅតែដក់ក្នុងផ្នត់គំនិត ស្មា​រតី មហាជនខ្មែ​រដដែ​ល​ទេ​ ព្រោះយន្តកា​រនៃ​កា​​​​រ​​បង្ហាញនៃការកាត់ក្តីហ្នឹង វាអត់ទាន់ផ្តល់ជំនឿដល់មហាជនបាន

អ្នកវិភា​គនយោបាយ លោក ឯម សុវណ្ណារ៉ា

លោក កែម ឡី ដែលគេស្កាល់ថាជាអ្នកវិភាគហ៊ានរិះគន់រដ្ឋាភិបាលឥតសំចៃមាត់ ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់លោក នៅ​ហា​ង​​​លក់​ទំនិញមួយ ក្នុងស្ថា​នី​យ៍ប្រេ​​ង​ឥន្ទនៈកាល់តិចជាប់ស្តុបបូកគោ ដែលស្ថានីយ៍ប្រេងនេះជារបស់ក្រុមហ៊ុន ​Chevron មានការិយាល័យកណ្តាលនៅអាមេរិក​។ ក្រោយឃាតកម្មពីរឆ្នាំមកនេះ តុលាកា​របានផ្តន្ទា​ទោស ឈ្មោះ អឿត ​អាង ហៅ ជួប សម្លាប់ តែម្នាក់គត់ ឲ្យជាប់គុកអស់មួយជីវិត ដែលតុលាចោទថា បុរសម្នា​​ក់នេះ ជាអ្ន​កបាញ់​សម្លា​ប់​​លោក កែម ឡី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ