កម្ពុជា​ចូលរួម​រំលែក​ទុក្ខ​ជប៉ុន​ក្រោយ​រង​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​បំផុត

កម្ពុជារំលែកទុក្ខដល់ប្រជាជនជប៉ុនដែលរងគ្រោះធម្មជាតិនេះ

រដ្ឋាភិបាល​ និង​កាក​បាទ​ក្រហម​កម្ពុជា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​រដ្ឋាភិបាល​ជប៉ុន បន្ទាប់​ពី​ប្រទេស​ជួប​គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​មិន​ធ្លាប់​មាន ដែល​បាន​សម្លាប់​មនុស្ស​ជិត ២០០​នាក់ ខណៈ​រាប់​សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន។

ក្នុង​លិខិត​រំលែក​ទុក្ខ​ដែល​ផ្ញើ​ជូន​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានសម្ដែងនូវការចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ​រដ្ឋាភិបាល និង​ប្រជាជនជប៉ុន ពិសេសក្រុមគ្រួសារនៃសព ក្នុងគ្រាដ៏លំបាក និងទុក្ខសោកដោយសារវិនាសកម្មដ៏ធំធេង និងការបាត់បង់ជីវិត។

ជាមួយ​គ្នា​នេះ​ដែរ ភរិយា​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ក៏​បាន​ចូល​រួម​រំលែក​ទុក្ខ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ផង​ដែរ។

គ្រោះ​ទឹក​ជំនន់​ដ៏​អាក្រក់​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨២​មក​នោះ បាន​វាយ​ប្រហារ​ប្រទេស​ជប៉ុន ដោយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ១៩៩​នាក់ ខណៈ​ដែល​មនុស្ស​រាប់​សិប​នាក់​ទៀត កំពុង​បាត់​ខ្លួន គិត​ត្រឹម​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ