ព្រះ​មហាក្សត្រ​ និង​ព្រះ​មាតា​ឧបត្ថម្ភ​ថវិកា​១លាន​ដុល្លារ​ដល់​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

ព្រះមហាក្សត្រ នរោត្ដម សីហមុនី និង សម្ដេចយាយ ព្រះរាជទានព្រះរាជទ្រព្យចំនួន ១ លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ថ្ងៃអង្គារ ទី ១០ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី)

ព្រះ​មហាក្សត្រ សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី និង​មាតា​របស់​ទ្រង់ បាន​ឧបត្ថម្ភ​ព្រះ​រាជ​ទ្រព្យ​សរុប ១​លាន​ដុល្លារ ទៅ​ដល់​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ។ នេះ​បើ​តាម​យោង​ការ​ចុះផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP។

AKP បាន​ចុះ​ផ្សាយ​បន្ត​ថា ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី បាន​ប្រទាន​ថវិកា ១​លាន​ដុល្លារ ដល់​លោក​វេជ្ជ​បណ្ឌិត ដេនិស ឡូរ៉ង់ (Denis La​u​​​re​nt) អំឡុង​ពេល​វេជ្ជ​បណ្ឌិត​រូប​នេះ​ចូល​បង្គំ​គាល់​ព្រះ​មហាក្សត្រ​នៅ​ក្នុង​រាជ​វាំង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា។

មន្ទីរពេទ្យគន្ធបុប្ផា ត្រូវ​បានដំណើរការ និងគ្រប់គ្រងដោយលោកវេជ្ជបណ្ឌិត Beat Richer (បេអាត រិចឆ្នឺរ) តាំងពីឆ្នាំ១៩៩២មកម្ល៉េះ និង​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា មូលនិធិ​គន្ធបុប្ផា​ប្រទេស​ស្វីស និង​សប្បុរស​ជន​ដទៃ​ទៀត ដើម្បី​ផ្ដល់​ការ​ព្យាបាល​​ដល់​កុមារ​កម្ពុជា​ដោយ​ឥត​គិត​កម្រៃ​។

របាយការណ៍​គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹង​ថា មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ក៏​ទទួល​បាន​ថវិកា​ជាង ២.៧១​លាន​ដុល្លារ​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​នេះ ដែល​ត្រូវ​ប្រាក់​ឧបត្ថម្ភ​នេះ​ត្រូវ​បាន​កាត់​ចេញ​ពី​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ