គ.ជ.ប បង្កើតកម្មវិធីស្វែងរកទីតាំងការិយាល័យបោះឆ្នោតតាម Google Map

កិច្ចប្រជុំភាគីពាក់ព័ន្ធ ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងបណ្តឹងទាក់ទងនឹងការឃោសនាបោះឆ្នោត នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅសាលសន្និសីទ គ.ជ.ប (រូបភាព៖ គ.ជ.ប)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កើត​កម្មវិធីគ្រប់​គ្រង​និង​ស្វែង​រក​ការិយាល័យ​បោះ​ឆ្នោត ​ដើម្បីឲ្យ​ម្ចាស់​ឆ្នោត​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​ទីតាំងការិយាល័យ​បោះឆ្នោត​របស់​ខ្លួន។

សេចក្តីប្រកាស​​ព័ត៌មាន​របស់ គ.ជ.ប ដែលចេញ​ផ្សាយ​នៅ​ថ្ងៃនេះបានឲ្យដឹងថា ស្ថាប័ន​នេះបានផលិតកម្មវិធីមួយដែលអនុញ្ញាត​ឲ្យ   ភាគីពាក់ព័ន្ធ​ទាំងអស់ចូលស្វែងរកទីតាំងការិយាល័យ​បោះឆ្នោត តាម​ផែនទី Google Mapដោយគ្រាន់តែចូលទៅកាន់​គេហទំព័រ www.pollingstation.org.kh ដើម្បីស្វែងរកទិន្នន័យតាមរយៈការជ្រើសរើស ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ឬស្វែងរក​ទីតាំងតាមផែនទី Google Map ដោយចុចតាមនិមិត្តសញ្ញាសម្គាល់ទីតាំងគណៈកម្មការរាជធានី ខេត្តរៀបចំការ​បោះឆ្នោតទាំង ២៥។

តាម​សេចក្តីប្រកាសព័ត៌មាន​ដដែល កម្មវិធីនេះដាក់ឲ្យប្រើប្រាស់ ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នេះតទៅ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ