លោក ហ៊ីង ប៊ុនហៀង ចេញបទបញ្ជាឲ្យទាហាន ​ក្រោម​បញ្ជាអោយ​ឈប់សុំ​ថវិកា​ពី​ភ្ញៀវជាតិនិងអន្តរជាតិ​

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស (រូបភាព៖ FN)

មេកងអង្គរក្ស​លោក ​ហ៊ុន សែន បាន​ចេញ​បទបញ្ជាឲ្យកូន​ចៅថ្នាក់​ក្រោម​បង្គាប់​បញ្ឈប់​ជាបន្ទាន់រាល់​ការស្នើរសុំ​ថវិកាឬគ្រឿងបរិភោគផ្សេងៗសម្រាប់បំប៉នដល់​នាយទាហានពីចៅហ្វាយ​ស្រុក-ខេត្ត រាជធានី​​ ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិគ្រប់ខេត្ត​ក្រុង។

យោង​តាមដែលចុះហត្ថលេខាដោយលោក​ ហ៊ីង ប៊ុនហៀង  មេបញ្ជាការបញ្ជាការដ្ឋាន​អង្គរក្សនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ដែលចេញកាលពីម្សិលមិញនេះ​ មេអង្គរក្សរូបនេះ​បាន​ចេញបញ្ជាបែបនេះគឺ ដើម្បីរក្សានូវសន្តិ​សុខ ​សេច​ក្តី​ថ្លៃថ្នូរ និងកិត្តិយសរបស់បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋាន​ផ្សេងៗ។

បទបញ្ជាដដែល​ក៏ហាមផងដែរដល់​ក្រុម​ទាហាន​កង​អង្គរក្សទាំងនោះ ​មិន​ត្រូវធ្វើការស្នើរសុំណាមួយនោះទេទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិ មិនថាតាមការសរសេរឬផ្ទាល់មាត់ក៏ដោយ ដោយលើកឡើងថា​ការ​ស្នើរ​សុំ​ថវិកា​ទាំង​នោះ​ជា​កាតព្វកិច្ច​របស់​លោក​ហ៊ឹង ប៊ុនហៀង​មេបញ្ជាការផ្ទាល់ និងលោក ហ៊ុយ ពិសិដ្ឋតែប៉ុណ្ណោះ។

បទបញ្ជាដដែល​នេះ ក៏បានព្រមាន​ផងដែរ​ថា​ ក្នុង​ករណី​ចាប់​បានទាហា​នណា​ដែល​បំពាន​បំរាម​ទាំងនេះ បញ្ជាការដ្ឋាននឹងមានវិធានការដាក់ទណ្ឌកម្ម ឬបណ្តេញ​ចេញ​ពីកងអង្គរក្សឬជួរទាហានតែម្តង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ