អឺ​រ៉ុប​ព្រមា​ន​ដក​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​EBA​ពី​ក​ម្ពុ​ជាបើ​ការ​ខំប្រឹង​ប្រែង​របស់​ខ្លួន​ប​រាជ័យ​

កិច្ចជួបពិភាក្សាជាមួយសហភាពអឺរ៉ុប ស្ដីពីការដោះស្រាយវិវាទពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តកោះកុង កំពង់ស្ពឺ ព្រះវិហារ និងឧត្តរមានជ័យ ថ្ងៃទី ១០ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងរៀបចំដែនដី)

សហភាពអឺរ៉ុបបានព្រមានជាថ្មីទៀតថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ជាជម្រើសចុងក្រោយ បើការខិ​តខំប្រឹ​​​​ង​ប្រែ​​ង​រប​ស់ខ្លួន ក្នុ​ងការជំរុ​ញប្រជាធិបតេយ្យត្រូវបានបរាជ័យ ។

ការព្រមានជាថ្មី ពីសហភាពអឺរ៉ុបនេះ ធ្វើឡើងក្រោយ១ថ្ងៃ បន្ទាប់ពីគណៈប្រតិភូរ​បស់ខ្លួន បានបញ្ចប់ការស្វែងរកការពិតនៅ​កម្ពុ​ជា ដោ​យ​ប្រើ​​​​រ​យៈ​ពេ​​​​ល​​៧​ថ្ងៃ ចុះជួបមន្ត្រីរដ្ឋាភិបាល តំណាងសហជីព សង្គមស៊ីវិល ពាណិជ្ជករ អង្គការស​ហ​​ប្រជា​ជាតិ និ​​​ង​​អង្គ​ការ​​​​ព​ល​កម្មអន្តរជាតិនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ខែកក្កដា បានលើកឡើងថា​ ការពិភាក្សានិងប្រមូលព័ត៌មានក្នុ​ងអំឡុងពេលបេសកកម្ម​នៃ​​ស​​​ហ​ភា​​ពអឺរ៉ុ​ប ផ្តោតយកចិត្តទុកដាក់លើការធ្លាក់ចុះធ្ងន់ធ្ងរ សិទ្ធិ​នយោបាយ សិទ្ធិបោះឆ្នោត សិទ្ធិអង្គការសង្គមស៊ីវិល យន្ត​​​​កា​រដោះស្រាយជម្លោះដីធ្លី និងការគំរាមកំហែងធ្ងន់ធ្ងរដល់សេរីភាពសមាគម និងសិទ្ធិ​ចរ​ចា​​ជាសមូហភាព។

សហភាពអឺរ៉ុប បានបង្ហាញជំហតាមសេចក្តីប្រកាសននេះថា ការវិវត្តន​យោបាយនៅ​កម្ពុជាថ្មី​ៗនេះ ថាការគួរឲ្យព្រួយបារម្ភ និ​ង​ ព្រមានថា ៖

ការដក​ប្រទេសកម្ពុ​ជា​ចេ​​​​ញ​​ពីគោលការណ៍ពាណិជ្ជកម្ម​ ជាជម្រើ​សចុ​ងក្រោយ ប្រសិ​នជា​​​កា​រខិតខំ​ប្រឹងប្រែងផ្សេ​ង​ទៀ​​ត បរាជ័យ ដើម្បីដោះ​ស្រា​យការព្រួយបារម្ភទាំងនេះ

តាមសេចក្តីប្រកាសដដែល គោលការណ៍ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានផ្តោតសំខាន់ទៅលើយុត្តិ​​​ធម៌​ស​ង្គម​ជា​​​ទិដ្ឋ​ភា​​ព​ចាំបាច់បំផុត ​កា​​រ​គោ​រ​ពសិទ្ធិមនុ​ស្ស សេ​​​រី​ភា​​​ពជាមូលដ្ឋាន និងបទដ្ឋានការងារ។ អឺរ៉ុបបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះ EBA នេះ មា​​ន​ឥទ្ធិ​ព​​លសំ​ខា​​ន់ទៅលើ​ការអភិវឌ្ឍ និងកា​រលុ​ប​បំ​បាត់​ភា​​ព​​​ក្រី​​ក្រ​នៅកម្ពុជា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទទួលស្គាល់ថា ការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះ​ពន្ធកូតាពីសហភាពអឺរ៉ុ​បនេះ ​​ពិត​ជាបានប៉ះ​ពាល់​ធ្ងន់ធ្ងរ ដល់កម្មករ និងនិយោជិតក្នុងវិស័យកាត់ដេរ។

ប៉ុន្តែអ្នកនាំពាក្យរូបនេះ អះអាងថា បើសហភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធនេះមែន លោកថាជាកា​រវាយតម្លៃខុ​សរបស់​ ក្រុ​​​ម​ប្រទេសលោកសេរីមួយនេះ ដោ​យថាការវិវត្តនយោបាយនៅកម្ពុជា កំពុងជំរុញយន្តការ​ប្រជាធិបតេ​យ្យ ។

និយាយរួមទៅគឺថា យើងមិនអាចយកឯករាជ្យភាព និងអធិបតេយ្យភាព របស់ប្រទេសកម្ពុជា​ហ្នឹង ទៅដោះដូរ​ ជាមួយនឹងអ្វីដែ​ល​គេយ​ល់​ខុសពីការពិត នៅកម្ពុជានោះទេ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

នាយកប្រ​តិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធ​ភាពការងារ​ និង​សិទ្ធិមនុស្ស ​លោក ​មឿន​ តុលា​ បង្ហាញពីការព្រួយបា​រម្ភថា ប្រព័ន្ធអ​នុគ្រោះ​ពន្ធនេះ ស្ថិតក្នុងភាពផុយស្រួយ បើប្រទេសលោកសេរីនៅតែមិនជឿលើប្រព័ន្ធប្រជាធិបតេយ្យ របស់រដ្ឋាភិបាលនោះ ​។

ប្រព័ន្ធនៃការបោះឆ្នោតហ្នឹងវាអាចធានានូវប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សដែរអត់?​អាហ្នឹងដែលជា​ចំណោត​សម្រា​​​​​​​ប់​កម្ពុ​​ជា​ត្រូវឆ្លើយ ទៅនឹងសំនួរ របស់សហគមន៍អឺរ៉ុប ឆ្លើយទៅនឹងសំនួររបស់សហគមន៍អន្តរជាតិ រួមទាំងអាមេរិកផ​ង។

នាយកប្រ​តិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធ​ភាពការងារ​ និង​សិទ្ធិមនុស្ស ​លោក ​មឿន​ តុលា​

អ្នកជំនាញ​សេដ្ឋកិច្ច​លោក ង៉ែត ជូ ធ្លាប់អះអាង​ថា​​ ប្រព័ន្ធអនុគ្រោះព​ន្ធ របស់សហភាពអឺរ៉ុប​​ ​​បាន​​​ជំរុញដល់​អត្រា​កំ​ណើត​សេ​ដ្ឋ​កិ​ច្ច​កម្ពុជាដ​ល់ទៅ៤០% និងថា បានផ្តល់ឱកាសឲ្យអ្នកវិនិ​យោគផ្នែកវិស័​យ​កា​ត់​​​ដេរ និងកសិកម្ម មា​​ន​ល​ទ្ធភា​ពប្រ​​​កួត​​​​ប្រ​ជែ​ង​ជា​​​​​មួ​​យ​ប្រទេ​ស​​ជិ​​​តខាង ។

របា​​យកា​រណ៍របស់គណកម្មការអឺរ៉ុប ដែលបានចេញផ្សាយ​កាលពីខែមេសាកន្លងទៅ ប្រទេសកម្ពុជាបាន​នាំចេញ​ទំនិញ​ទៅ ស​ហ​​គ​​មន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជិត៦ពាន់លានដុល្លារ។​ តាម​​​របាយកាណ៍ផ្ញើទៅកាន់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឡើងដោយ​រដ្ឋមន្រ្តីក្រសួងពាណិជ្ជ​កម្ម​លោក ប៉ាន សូរស័ក្ត កាលពីចុងឆ្នាំមុន​  កម្ពុ​ជាចំណេញប្រា​ក់ពីការមិនបង់​ពន្ធនៅពេល​នាំទំនិញ​ចូល​ទីផ្សារ​អឺរ៉ុបចំនួន​​៦៧៦​​លា​នដុល្លារកាល​ពីឆ្នាំ២០១៦កន្លងទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ