ដំណើរទស្សនកិច្ច​លោកដូណាល់​ ត្រាំទៅអង់គ្លេសត្រូវបាន​ស្វាគមន៍ដោយ​បាតុកម្ម​

បាតុកម្មប្រឆាំងលោកប្រធានាធិបតី ដូណាល់ ត្រាំ (រូបភាពពី The Conversation)

បាតុករអង់គ្លេស​រាប់ពាន់នាក់បាន​ប្រមូល​ផ្ដុំគ្នានៅ​ទីក្រុ​ង​ឡុងកាលពីម្សិលមិញ​នេះ​ ដើម្បី​ប្រឆាំងនឹង​ដំណើរ    ទស្សនកិច្ច​របស់ប្រធានាធិបតីសហរដ្ឋ​អាមេរិក ​​លោក​ដូណាល់​ ត្រាំ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ​BBC របស់អង់គ្លេស​ក្រុម​បាតុករទាំង​នោះចេញមក​ធ្វើ​បាតុកម្ម​​ ប្រឆាំនឹង​វត្តមាន​របស់លោកក​ត្រាំដោយសារតែពួកគេមិន​ពេញ​ចិត្ត​នឹង​គោល​នយោបាយ​នានា​របស់​លោក​ត្រាំដែលក្នុងនោះមាន​គម្រោង​កសាង​ជញ្ជាំង​ព្រំដែន​ជាមួយមិកស៊ីកូ និង​ការ​ដើរចេញរបស់​អាមេរិក​ពី​កិច្ចព្រៀមព្រៀង​ក្រុង​ប៉ារីសស្តីពី​ការប្រែប្រួល​​អាកាសធាតុជាដើម។

ក្រុម​បាតុករទាំងនោះ ក៏បាន​បង្ហោះ​ប៉េងប៉ោងកម្ពស់៦ម៉ែត្រ​ដែល​ជារូប​លោក​ដូណាល់ដែល​មាន​​លក្ខណៈកូន​ដែល​មាន​ស្លៀកខោទឹកនោម។ ក្រុម​បាតុករទាំងនោះថា​ ការធ្វើ​ប៉េងប៉ោងបែបនេះ ព្រោះពួកគេយល់​ថា​ត្រាំ​តែងតែធ្វើចរឹក​​ដូចកូន​ក្មេង នៅពេល​ដែលគាត់​ខឹងអ្វី​មួយ។

នេះជាដំណើរទស្សនកិច្ច​លើកទី១ របស់លោកដូណាល់ ត្រាំ ទៅកាន់ប្រទេស​អង់គ្លេស​ក្រោយលោក​ឡើង​កាន់ដំណែងជាប្រធានាធិបតីសហរដ្ឋ​អាមេរិក។ ត្រាំនឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់គាត់នៅអង់គ្លេសនៅថ្ងៃអាទិត្យស្អែកនេះ​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ