រដ្ឋាភិបាលបញ្ជាឲ្យដាក់ដំណើរការច្រកចេញចូលតែមួយគ្រប់រាជធានី-ខេត្តឲ្យបាននៅសប្ដាហ៍ក្រោយ​

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង​ កាលពីកន្លងទៅ

រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនគ្រប់រាជធានី ខេត្តដាក់ឲ្យដំណើរការនូវអង្គភាពច្រក​ចេញ​ចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋឲ្យបានមុនបោះឆ្នោតដោយថា ដើម្បីផ្ដល់សេវារដ្ឋបាលជូន​ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

នេះបើតាមលិខិតមួយរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ១២ ខែ កក្ដដា ផ្ញើរទៅកាន់អភិបាលនៃ​គណៈអភិ​    បាលរាជធានី ខេត្ត ស្ដីពីការរៀបចំដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត​សម្រាប់​​ការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងលិខិតដដែលនោះក្រសួងមហាផ្ទៃបន្តថាណែនាំឲ្យរដ្ឋបាលរាជធានី ខេត្តដែលមិនទាន់បានរៀបចំទីតាំង និងបំពាក់សម្ភារសម្រាប់ដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ​ត្រូវពន្លឿនការរៀបចំឲ្យបានរួចរាល់នៅដើមខែកក្កដានេះ។

បន្ថែមលើនោះក្រសួងមហាផ្ទៃក៏បញ្ជាឲ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវជំរុញ និងដាក់ចេញនូវសេចក្ដី​សម្រេច​ ស្ដីពីការកំណត់ប្រភេទសេវា និងក្របខណ្ឌពេលវេលាជាក់លាក់ដែលត្រូវផ្ដល់យោបល់បច្ចេក​ទេសដោយមន្រ្តីដែលបានចាត់តាំងឲ្យបំពេញការងារនៅផ្នែកជួរក្រោយនៃអង្គភាពច្រកចេញចូលតែមួយព្រមទាំងប្រភេទសេវា និង ក្របខណ្ឌពេលវេលាដែលត្រូវផ្ដល់យោបល់បច្ចេកទេសនៅមន្ទីរជំនាញ​។

ជាងនេះទៅទៀងរដ្ឋាភិបាលក៏ចាត់ឲ្យអភិបាលរាជធានី ខេត្តទទួលខុស​ត្រូវរៀបចំដឹកនាំកិច្ចប្រជុំជាមួយ​មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្នុងការចាត់ចែង ណែនាំ ត្រួតពិនិត្យ តាមដាន​និងផ្សព្វផ្សាយឲ្យមាន​ប្រ​សិទ្ធ​ភាព​ដើម្បី​ដាក់ឲ្យ​បានដំណើរការនូវច្រកចេញចូលតែមួយឲ្យបានរួចរាល់នៅសប្ដាហ៍ទី ៣ នៃកក្ដដា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ