ក្រសួងថាការឃោសនាបោះឆ្នោតកន្លងមកមានមន្រ្តីប្រព្រឹត្តមិនត្រឹមត្រូវនាំឲ្យមានការរិៈគន់

មន្ត្រីនគរបាលជាតិប្រើប្រាស់រថយន្តនគរបាលក្នុងសកម្មភាពឃោសនាបោះឆ្នោត(រូបភាពពី អគ្គស្នងការនគរបាលជាតិ)

ក្រសួងមហាផ្ទៃបានលើកឡើងថាការឃោសនារកសម្លេងបោះឆ្នោតក្នុងរយៈពេល ៨ថ្ងៃកន្លងមកមានមន្រ្តី មួយ​ចំនួនតូចបានប្រព្រឹត្តមិនត្រឹមត្រូវតាមច្បាប់  ដែលនាំឲ្យមានការរិៈគន់ពីពលរដ្ឋ។

ការសារការប្រព្រឹត្តមិនត្រឹមត្រូវតាមច្បាប់នេះ ទើបក្រសួងមហាផ្ទៃចេញសេចក្ដីណែនាំមួយចុះថ្ងៃទី ១៤ ខែ កក្ដដា ស្ដីអំពី​ការប្រើប្រាស់​មធ្យោបាយ សម្ភារៈ និង សកម្មភាពមន្រ្តីរាជការស៊ីវិល អាជ្ញាធរដែនដី គ្រប់លំដាប់​ថ្នាក់ និង មន្រ្តី​នគរបាលក្នុង​ដំណើរការឃោសនាបោះឆ្នោតខាងមុខ។

ក្នុងសេចក្ដីណែនាំនោះក្រសួងមហាផ្ទៃបានលើកឡើងថាក្នុងបំណងដើម្បីពង្រឹងស្មារតីទទួលខុសត្រូវអនុវត្តតួនាទី ភារកិច្ចរបស់មន្រ្តីរាជការស៊ីវិល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង នគរបាលជាតិក្រោមឱវាទ ក្រសួងបានធ្វើការ​ណែ​នាំពីច្បាប់ និងបទបញ្ជា និង នីតិវិធីសម្រាប់ការបោះឆ្នោតដូចជាការហាមមិនឲ្យលើក ឬបិទស្លាកគណបក្ស និង សម្ភារៈឃោសនាលើអគា ការិយាល័យរដ្ឋ ឬកាតទទឹងផ្លូវសាធារណៈ។

ជាងនោះទៅទៀតគឺការហាមប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលជាសម្បត្តិរដ្ឋ ដូចជាយានយានគ្រប់ប្រភេទប្រើ​ប្រាស់ស្លាកសញ្ញារាជការ រដ្ឋ ន.ប.ខ.ម និង ​រាជរដ្ឋាភិបាល​ ដើម្បីធ្វើការឃោសនា ឬការចូល​រួលក្នុងសកម្មភាព​ឃោសនា និងការដឹកជញ្ជូនអ្នកបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត។

ក្នុងសេចក្ដីណែនាំនោះដែរក៏ហាមមិនឲ្យប្រមូលផ្ដុំមន្រ្តីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង នគបាលជាតិដើម្បីធ្វើការបញ្ចុះបញ្ចូលស្វែងរកសម្លេងឆ្នោតនៅក្នុងអគា ឬការិយាល័យរដ្ឋ។

ជាងនេះទៅទៀតក្រសួងមហាផ្ទៃក៏ណែនាំមិនឲ្យមន្រ្តីរាជការក្នុងសកម្មភាពឃោសនាដូចជាការចូលរួមស្ទង់មតិប្រជាពលរដ្ឋ ការបើកបរយានជំនិៈរបស់បក្សក្នុងសកម្មភាពឃោសនា សកម្មភាពថ្លែងការណ៍ជាសាធារណៈដើម្បីគាំ ទ្របក្សនយោបាយ ឬបេក្ខជន និង ការចូលរួមលេងភ្លេង ច្រៀង ឬផ្សព្វផ្សាយសារនយោបាយតាមឧបរកណ៍បំពង​សម្លេងដើម្បីគាំទ្របក្ស ឬបេក្ខជននយោបាយ។

ទោះបីជាយ៉ាងណាក្រសួងមហាផ្ទៃថាមន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឬមន្រ្តីនគរបាល អាចចូលរួមស​កម្ម​ភាពឃោសនារបស់បក្សនយោបាយបាន នៅក្រៅម៉ោងធ្វើការ ឬថ្ងៃឈប់សម្រាកការងារដែលកំណត់​ដោយ​រដ្ឋ តែពេលចូលរួមសកម្មភាពឃោសនាមិនត្រូវពាក់ឯកសណ្ឋាន និងមិនត្រូវធ្វើអ្វីដេលនាំឲ្យមានការគំរាម​កំហែង​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ