គ.ជ.ប បញ្ជាក់​ថាទឹកខ្មៅជ្រលក់​ម្រាមដៃ លាងមិនជ្រះនិងមិនប៉ះពាល់​ដល់​អាយុ​ជីវិតនោះទេ​

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីដំណើរការឃោសនាបោះឆ្នោត និងបទបង្ហាញស្ដីពីទឹកជ្រលក់ម្រាមដៃ ថ្ងៃទី ១៧ កក្កដា ២០១៨

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា​ គ.ជ.ប បញ្ជាក់​ថា ទឹកថ្នាំជ្រលក់ដៃសម្គាល់អ្នកបោះឆ្នោត គឺពុំអាចលាងជ្រះនោះទេ។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីដំណើរការឃោសនាបោះឆ្នោត និងបទបង្ហាញស្ដីពីទឹកជ្រលក់ម្រាមដៃ នៅថ្ងៃអង្គារនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានធ្វើតេស្ដសាកល្បងលើថ្នាំជ្រលក់ម្រាមដៃអ្នកបោះឆ្នោត ដោយអះអាងថា ទឹកថ្នាំទិញមកពីប្រទេសឥណ្ឌានេះ គឺពុំអាចលុបជ្រះ ហើយក៏មិនប៉ះពាល់ដល់អាយុជីវិតឡើយ​។

បើតាមរបាយការណ៍ គ.ជ.ប អះអាងថា​ បានបញ្ជាទិញទឹកខ្មៅលុបមិនជ្រះពីប្រទេសឥណ្ឌា ចំនួន៥ពាន់១រយប្រអប់ ឬស្មើនឹង ៥ម៉ឺន១ពាន់ដប គិតជាទឹកប្រាក់ចំនួន ៨០ម៉ឺនដុល្លារអាមេរិក សម្រាប់បម្រើការនៅតាមការិយាល័យបោះឆ្នោតចំនួន ២ ១៩៦៧ នៅទូទាំងប្រទេស និងអ្នកមានសិទ្ធិបោះឆ្នោតជាង ៨លាននាក់។

កម្ពុជានឹងរៀបចំការបោះឆ្នោតអាណត្តិទី៦របស់ខ្លួន នៅថ្ងៃទី២៩កក្កដាឆ្នាំ២០១៨ខាងមុខ ខណៈ មានគណបក្សនយោបាយចំនួន២០ នឹងចូលរួមប្រកួតប្រជែងបោះឆ្នោត ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ