លោកនាយករដ្ឋមន្ត្រីរំឭកជាថ្មីទៀតឲ្យកម្មករទៅបោះឆ្នោត

លោក ហ៊ុន សែន ទៅទស្សនកិច្ចស្វែងយល់ពីសង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពរបស់កម្មករ កម្មការនី ធ្វើការនៅរោងចក្រ ថប សាមីត ហ្គាមេន រាជធានីភ្នំពេញ ថ្ងៃទី ១៨ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែននៅថ្ងៃនេះ បានរំឭកជាថ្មីទៀត ឲ្យកម្មករត្រៀមលក្ខណៈសម្រាប់ទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដា។​

នៅព្រឹកនេះ លោកធ្វើដំណើរទៅតាមរោងចក្រមួយចំនួននៅភ្នំពេញ ហើយលោកទទួល ទានអាហារ និងថតរូបជាមួយកម្មករ។

លោកនាយករដ្ឋមន្ត្រីមិនបានថ្លែងសារដូចពេលមុនៗនោះទេ ប៉ុន្តែលោកសរសេរនៅលើហ្វេសប៊ុកដោយភ្ជាប់រូបជាមួយកម្មករថា លោកមានការសប្បាយរីករាយ។​

លោកបានចោទជាសំនួរដល់កម្មករថា៖

តើក្មួយៗបានត្រៀមខ្លួនទៅបោះឆ្នោតហើយឬនៅ នៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះ? សូមកូនក្មួយត្រៀមអត្តសញ្ញាណប័ណ្ណទុកទៅបោះឆ្នោតផង ព្រោះសំខាន់ណាស់

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យកម្មករបោះឆ្នោតឲ្យគណបក្សលោកដោយថា ដើម្បីមានសន្តិភាព មានការងារធ្វើ និងអាចបើកប្រាក់ខែ១ខែពីរដងជាដើម​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ