គ.ជ.ប ជូនដំណឹងថាសម្ភារបម្រើឲ្យការបោះឆ្នោតបញ្ជូនដល់គោលដៅជិតពាក់កណ្តាល

ទឹកខ្មៅជ្រលក់ម្រាមដៃ សម្រាប់ប្រើក្នុងការបោះឆ្នោតខាងមុខ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ជូនដំណឹងថា សម្ភារបម្រើឲ្យការបោះឆ្នោត ដឹកជញ្ជូ​ន​ដល់​គោលដៅ​ចំនួ​ន​​​​១១ខេត្តហើយ ក្នុងចំណោម២៥រាជធានីខេត្ត។

សេចក្តីជូនដំណឹងចុះថ្ងៃពុធនេះ គ.ជ.ប ឲ្យដឹងថា សម្ភារសំខាន់ៗ៤មុខ មានសន្លឹកឆ្នោត បញ្ជីបោះឆ្នោត ទឹកខ្មៅលុ​បលាង​មិន​ជ្រះ និងត្រាសម្ងាត់ ដឹកដល់ ខេត្តចំនួន១១ហើយ គិតត្រឹមថ្ងៃទី១៧ខែកក្កដា។

គ.ជ.ប ឲ្យដឹងទៀតថា ខេត្តជាគោលដៅទាំង១១នោះ មានខេត្តកំពង់ស្ពឺ ព្រះសីហនុ កោះកុង កណ្តាល តាកែវ កំពត កែប កំពង់ចាម ត្បូ​ង​ឃ្មុំ ព្រៃវែង និងស្វាយរៀង។

បើតាម គ.ជ.ប នៅថ្ងៃទី១៩ខែកក្កដា សម្ភារដដែល នឹងត្រូវដឹកទៅកាន់ខេត្ត១៣ទៀត ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រត​នគីរី  ម​​ណ្ឌ​លគីរី កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប។

កា​​របោះ​ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ខែកក្កដា ឆ្នាំ២០១៨ មានកា​ររិ​យា​​ល័យ​បោះ​ឆ្នោតនៅទូទាំងប្រទេស ជាង២ម៉ឺនកន្លែង(២១៩៦៧)និងមានគណបក្ស២០ចូលរួមប្រកួត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ