កងរាជអាវុធហត្ថ៨០០នាក់ចល័តពីភ្នំពេញទៅខេត្តកំពង់ឆ្នាំង

រូបភាព៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសចល័តទ័ពកម្លាំងចំនួន៨០០នាក់ ទៅចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិតនៅក្នុងខេត្តកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២១ ខែកក្កដាខាងមុខនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញផ្សាយនៅថ្ងៃទី ១៧ ខែកក្កដា បានឲ្យដឹងថា សាលាកងរាជអាវុធហត្ថកំបូលនិងពីបញ្ជាការដ្ឋានកងរាជអាវុធលើផ្ទៃប្រទេស នឹងចល័តកម្លាំងកងរាជអាវុធហត្ថពីភ្នំពេញ ទៅកាន់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត។

ប្រភពដដែលក៏បានបញ្ជាក់ថា កម្លាំងនេះពុំមានបំពាក់អាវុធយុទ្ធភណ្ឌទេ ហើយទៅកាន់កន្លែងប្រារព្ធពិធីចាប់ពីថ្ងៃទី១៩ ខែកក្កដា  និងត្រឡប់មកកាន់អង្គភាពវិញនៅថ្ងៃទី២១ កក្កដា។

កាលពីថ្ងៃទី១២ ខែកក្កដា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បាន​ចល័ត​កម្លាំង​ ៨០០​នាក់​ ពី​រាជ​ធា​នី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥​ ទិ​វា​រាជ​អា​វុធ​ហត្ថ និងបានចល័តចូលភ្នំពេញវិញនៅថ្ងៃទី១៤ ខែកក្កដា​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ